​​​លោក​ស្រី ​ម៉ន ​ដានី ​​មាន​សំណាង​ទទួល​កាដូ​ក្ដី​ស្រលាញ់​​ពី​ស្វាមី​ម្ដង​សុទ្ធ​តែ​ឡាន​៣​គ្រឿង ​តើ​មាន​ស្ត្រី​ណា​មិន​លួច​ច្រណែន​សំណាងនេះ​​?

ថ្វី​ត្បិត​តែ​ទិវា​នៃ​ក្ដី​ស្រលាញ់​ឬ​ Valentine’s Day មិនមែន​ជា​បុណ្យ​ប្រពៃណី​ជាតិ​ ប៉ុន្តែ​ទិវា​នេះ​បាន​ក្លាយ​ជា​ឱកាស​មួយ​ដែល​គូស្នេហ៍​បាន​បង្ហាញ​សេចក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​ជា​ទី​ស្រលាញ់​ កូន​បង្ហាញ​ក្ដី​គោរព​ស្រលាញ់​ចំពោះ​អ្នក​មាន​គុណ​ បងប្អូនបង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ មិត្ត​ភក្ដិ​ចែក​រំលែក​ក្ដី​ស្រលាញ់​ឱ្យ​គ្នា​ ដោយ​មាន​ផ្កា​ជា​​និមិត្ត​រូប​នៃ​សេចក្ដី​ស្រលាញ់​ ដោយ​ក្រោយៗ​មក​ក៏​មាន​ជា​កា​ដូ​ផ្សេងៗទៀត​​ ដូច​ជា​គ្រឿង​សំអាង គ្រឿង​អលង្ការ​ បូក​ផ្សំ​នឹង​ផ្កា​ផង​ដែរ​។

មិន​ខុស​ពី​ស្ត្រី​ដទៃ​​ដែល​ទទួល​បាន​នូវ​កាដូ​ភ្ញាក់​ផ្អើល​ពី​មនុស្ស​ជា​ទី​ស្រលាញ់​លោក​ស្រី​ ម៉ន ដានី ដែល​ជា​ CEO ក្រុមហ៊ុន​ KP Developer Land and House បាន​បង្ហោះ​ចែក​រំលែក​រឿង​រ៉ាវ​ជីវិត​គូ​ដែល​អាន​ហើយ​បាន​ទាំង​សំណើច​និង​ស្ញើច​ស្ញប់ស្ញែង​ចំពោះ​សេចក្ដី​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ ដោយ​អ្នក​ស្រី​បាន​រៀបរាប់​បែប​កំប្លែង​ ជូនពរ​ស្វាមី​ដែល​លោក​ស្រី​ហៅ​ថា​គូ​ជម្លោះ​មួយ​ជីវិត​ឱ្យ​មានសុខ​ភាព​ល្អ​ ហើយ​ថែម​ទាំង​តវ៉ា​ស្វាមី​ទៀត​ថា​មិន​ចេះ​ស្វីត​ ទិញ​ផ្កា​ជូន​ទេ​ តែ​បើ​ឡាន​វិញ​ទិញ​ឱ្យ​ម្ដង​៣​គ្រឿង​តែម្ដង​។

នេះ​គឺជា​អត្ថន័យ​សំណេរ​ទាំង​ស្រុង​ដកស្រង់​ចេញ​ពី​ Status របស់​លោក​ស្រី​បាន​បង្ហោះ​ចែក​រំលេក​នៅ​លើ​បណ្ដាងញ​សង្គម​ផ្ទាល់​ខ្លួន​។

«Happy Valentine’s Day 2022ជូនពរ គូរជម្លោះ១ជីវិត រឺ មហាប្តី អោយមានសុខភាពល្អ បំពង់ករ នឹងសំលេងល្អ ដដែល ពេលសង្គ្រាម ដណ្តើម នគរ ជាមួយខ្ញុំផ្ទុះម្តងៗមិនខ្ចីស្វីត មិនខ្ចីសួរនាំ មិនយកភ្នែកមើល អ្នកណា ទិញផ្កា រឺទិញដល់ មីសីល អោយទៀតក៏មិនខ្ចីមើល រឺត្រាប់តាម (បិតាមនុស្ស) ផ្កាគ្មានដែលអោយសូម្បី១ទង បើឡានវិញទិញអោយម្តង៣ 🤣🤣ជឿហើយ មហាប្តី 😂😂»

សំណេរ​របស់​អ្នក​ស្រី​ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ដោយ​ភាគី​ច្រើន​សុទ្ធ​តែ​ចូល​មក​អបអរសាទរ​និង​សរសើរ​សំណាង​របស់​លោក​ស្រី​ ម៉ន​​ ដានី​ ដែល​រក​បាន​ឧត្តម​ស្វាមី​មួយ​រូប​ដែល​ស្រលាញ់​និង​ផ្ដល់​ជូន​លោក​ស្រី​នូវ​សុខសុភមង្គល​ដែល​ស្ត្រី​ៗ​ប្រាថ្នា​ចង់​បាន​៕

Telegram-Troryorng

Share.