មក​ដល់​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ ​ទោះ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ឬ​មិន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ក្ដី​ ​ឬ​ក៏​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ក្ដី​ ​គេ​ហៅ​នាង​ជា​«​ជន​ត្រូវ​ចោទ​»​ ​ដោយ​យោង​តាម​ដំណាក់កាល​នីតិវិធី​។​

​ជន​ត្រូវ​ចោទ​ ​ជា​ជន​ឬ​បុគ្គល​ទាំងឡាយ​ណា​ ​ដែល​ត្រូវ​ស្ថាប័ន​អយ្យការ​ ​(​ព្រះ​រាជ​អាជ្ញា​ ​ឬ​ព្រះ​រាជ​អាជ្ញា​រង​)​ សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​ថា​ ​បាន​ប្រព្រឹត្តិ​បទល្មើស​អ្វី​មួយ​ រួច​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​ចាត់​នីតិវិធី​បន្ត​ ​ពោល​គឺ​ ​ចៅក្រម​ស៊ើបសួរ​ ​បើក​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​ជន​ត្រូវ​ចោទ​ និង​រក​ភស្តុតាង​​ដើម្បី​ដោះ​បន្ទុក​ឱ្យ​ជន​ត្រូវ​ចោទ​ផង​ដែរ​។​

ទោះ​យ៉ាង​ណា​ ​មាន​ ​ពេជ្ររីតា​ ​(យូប៊ី)​ ​ដែល​ជា ​«​ជន​ត្រូវ​ចោទ​»​ ​ស្ថិត​នៅ​ជា​ជន​គ្មាន​ទោស​នៅ​ឡើយ​ ដរាប​ណា​តុលាការ​ ​(ចៅ​ក្រម​ជម្រះ​)​ មិន​ទាន់​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​ ​និង​ចេញ​សាល​ក្រម​ស្ថាពរ​នៅ​ឡើយ​នោះ​៕

Share.