អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បានចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពមួយសន្លឹករបស់ ម៉ែរួយ ដែល​ត្រូវ​បានគេបង្ហោះនៅលើហ្វេសប៊ុក អមដោយខ្លឹមសាររិះគន់ខ្លាំងៗ ដោយសម្អាងថា បុគ្គលល្បីនៅលើអនឡាញន៍ និងជាលោកស្រីទីព្រឹក្សារូបនេះ បានធ្វើការប្រមាថចំពោះជាតិ ដោយប្រើប្រាស់ទង់ជាតិជាកម្រាលជូតជើង។ ការប្រតិកម្ម​នេះ ត្រូវបានសង្កត់ធ្ងន់ដោយប្រើពាក្យនិង Hustag ថា «#ជាន់ទង់ជាតិខ្មែរ_មានអ្វីខុសពីជាន់ក្បាលខ្មែរ១នគរ»។

បើតាមការបង្ហោះដោយហ្វេសប៊ុកដែលមានឈ្មោះថា ជន សេរី បានប្រើពាក្យប្រតិកម្មយ៉ាងខ្លាំងដោយរៀបរាប់ថា ៖ «#កម្រាលជូតជើង ?😢😢១នគរ រាប់តាំងពីរាស្ត្រដល់ព្រះមហាក្សត្រ នរណាក៏ឱនក្បាលចំពោះទង់ជាតិនេះដែរ។ តែលោកស្រីទីព្រឹក្សា បានយកមកដាក់មាត់ទ្វារហាក់ដូចជាកម្រាលជូតជើងទៅវិញហ្ន៎ ? បងប្អូន តើខ្ញុំមើលខុស ឬយល់ច្រឡំមែនទេ ? តើឲ្យខ្ញុំ ឱនក្បាលម្តេចទៅ 😢 #ជាន់ទង់ជាតិខ្មែរ_មានអ្វីខុសពីជាន់ក្បាលខ្មែរ១នគរ »។ ប៉ុន្ដែយ៉ាងណាមិញ ក៏មានមហាជនមួយចំនួនលើកឡើងដែរថា ការបង្ហោះបែបនេះ គឺជារឿងបំពុលសង្គមតែម្ដង។

ក្រោយពីមានការបង្ហោះប្រតិកម្មនេះឡើង លោកស្រី ស្រី ណារួម ហៅម៉ែរួយ បានសារមួយចំនួន និងបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពនៅក្នុងពេលកើតហេតុ ដើម្បីជាភ័ស្តុតាងបកស្រាយទៅកាន់មហាជនបានឱ្យជ្រាបច្បាស់​។ លោកស្រីរៀបរាប់ថា ៖ «នាងខ្ញុំសូមជម្រាបជូនបងប្អូនដែលបានយល់ច្រឡំថា នៅផ្ទះនាងខ្ញុំមានប្រើកម្រាលជូតជើងរូបទង់ជាតិ ដំណើររឿងគឺកូនប្រុសរបស់ប្អូនស្រីនាងខ្ញុំគាត់ស្រលាញ់រូបទង់ជាតិគាត់ធ្លាប់កាន់ម្ដងដែរ តែយូរហើយនាងខ្ញុំបានហាមដែរថាកុំឱ្យគាត់កាន់លេង ហើយក៏បាត់ទៅយូរដែរ ហើយម្សិលមិញ​ផ្ទះ​​នាង​ខ្ញុំ​មាន​កម្មវិធី ​14 ​កុម្ភៈ ជួប​ជុំ​បងប្អូន ហើយម្នាក់ៗរវល់តែសប្បាយនឹងកម្មវិធីជូនកាដូគ្នា អត់បានចាប់អារម្មណ៏មើលឃើញគាត់លេងទង់ជាតិទៀត។ នេះជាកំហុសដោយអចេតនា ព្រោះតែក្មេងគាត់ស្រលាញ់ទង់ជាតិ ហើយនាងខ្ញុំនឹងឪពុកម្ដាយគាត់នឹងមិនឱ្យក្មេងគាត់កាន់លេងលើកក្រោយទៀតទេ សូមបងប្អូនជនរួមជាតិមេត្តាយោគយល់អធ្យាស្រ័យផងចុះ 🙏🙏🙏»។

ជាមួយគ្នានេះដែរ សូមទស្សនាវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពដែល ម៉ែរួយ បានបង្ហោះជាការបកស្រាយបង្ហាញពីសកម្មភាពទាំងអស់ដែលបានកើតឡើងចំពោះករណីខាងលើនេះ៖

Telegram-Troryorng
Share.