បើ​និយាយ​ដល់​ឈ្មោះ​ ឧកញ៉ា ម៉ុង ឬទ្ធី ប្រជាជន​កម្ពុជា​ប្រាកដ​ជា​ស្គាល់​​យ៉ាង​ច្បាស់​ ព្រោះ​ឧកញ៉ា​រូប​នេះ​​​គឺ​ជា​អ្នក​ជំនួញ​​ដែល​លេចធ្លោ​លើ​វិស័យ​កសិកម្ម​។​ យ៉ាង​ណា​មិញ​ថ្មីៗ​នេះ​​រឿងរ៉ាវ​ស្នេហា​រវាង​លោក​និង​ភរិយា​​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ដូច​គ្នា​នៅ​ពេល​លោក​ឧកញ៉ា​ចេញ​មក​ទម្លាយ​ថា​ អាពាហ៍​ពិពាហ៍​លោក​កើត​ឡើង​ពី​ការ​ចាប់​បង្ខំ​ដោយ​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៨​​។​

លោក​ឧកញ៉ា គឺជា​បុគ្គល​មួយ​រូប​ដែល​មាន​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​​ មិន​តែ​ប៉ុណ្ណោះ​លោក​តែងតែ​ឆ្លៀត​ពេល​ទំនេរ​ចែក​រំលែក​ចំណេះដឹង ការ​អប់រំ​ល្អ​ៗ​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ ​ដែល​ទង្វើ​​ដ៏​ប្រពៃ​នេះ​​ទទួល​បាន​ការ​គោរព​ស្រលាញ់​និង​ប្រជាប្រិយភាព​​ពី​អ្នក​គាំទ្រ​យ៉ាង​ច្រើន​។

ងាក​មក​និយាយ​ពី​ជីវិត​គ្រួសារ​វិញ​ លោកឧកញ៉ា ម៉ុង ឬទ្ធី​ ​ចាត់​ទុក​បាន​ថា​ជា​បុរស​មាន​ស្នេហ៍​ស្មោះ​ ហើយ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​នឹង​​ភរិយា​សំណព្វ​​ជា​រឿយ​ៗ​ ឧទាហរណ៍​ដូច​ជា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ លោក​ឧកញ៉ា ​បាន​បណ្ដើរ​ភរិយា​ទៅ​ទទួល​អាហារ​តែ​ពីរ​នាក់​ ដើម្បី​អបអរសាទរ​ខួប​កំណើត​វ័យ​៦៤​ឆ្នាំ​ និង​រំលឹក​ខួប​អាពាហ៍ពិពាហ៍​៤៤​ឆ្នាំ​រវាង​លោក​ឧកញ៉ា និង​លោក​ជំទាវ​ថែម​ទៀត​ផង​។

ជាមួយ​នឹង​រូប​ភាព​ផ្អែមល្ហែម​គួរ​ឱ្យ​កោត​ស្ញប់ស្ញែង​ចំពោះ​ស្នេហា​ពិត​ដ៏​បរិសុទ្ធ​នេះ​ លោក​ឧកញ៉ា​បាន​ភ្ជាប់​នូវ​សំណេរ​ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​ អាពាហ៍​ពិពាហ៍​របស់​លោក​ឧកញ៉ា​​ផ្ដើម​ចេញ​ពី​ការ​ផ្គូផ្គង​ចាប់​គូ​របស់​ពួក​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៨​ ប៉ុន្តែ​ស្នេហា​ដ៏​បរិសុទ្ធ​ដែល​លោក​ឧកញ៉ា​មាន​ចំពោះ​ឧត្តម​ភរិយា​ធ្វើ​ឱ្យ​ចំណង​អាពាហ៍ពិពាហ៍​ចៃដន្យ​នេះ​នៅ​តែ​រឹង​មាំ​និង​​ប្រកប​ដោយ​សេចក្ដីសុខ​សុភមង្គល​ជានិច្ច​។

ខាង​ក្រោម​នេះ​គឺ​ជា​សំនេរ​ទាំង​ស្រុង​ដែល​ដកស្រង់​ចេញ​ពី​ Status ដែល​បង្ហោះ​នៅ​លើផេក​របស់​ ឯកឧត្តម​បណ្ឌិត​ ម៉ុង ឬទ្ធី​៖

«​ថ្ងៃ​ទី១៥​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៥៨​ – ១៥ ខែកុម្ភៈ​ ឆ្នាំ​២០២២​ = ៦៤​ឆ្នាំ​ ជា​ថ្ងៃ​គំរប់​ខួប​ ៦៤​ឆ្នាំ​ ដែល​ប្រពន្ធ​សំឡាញ់​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ និង​ជា​ថ្ងៃ​គំរប់​ខួប​១៩៧៨-២០២២​=៤៤ឆ្នាំ​ នៃ​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​ បាន​ចាប់​បង្ខំ​អោយយើង​រៀប​អាពាហ៍ពិពាហ៍​១៣​គូ​ នៅ​ខាង​ជើង​ មាត់​ត្រពាំង​ស្ដុក​ លើ​ទឹក​ដី​ភ្នំជី​សូរ​ ឃុំ​រវៀង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​។រយៈពេល​៤៤ ដែលយើង ​បានរួមរស់​ជាមួយគ្នា​ បង្កើត​បាន​កូន​បាន​ប្រុស​ស្រី​ចំនួន​ ៥នាក់​ ​និង​ចៅៗប្រុសស្រី​ចំនួន១៨​នាក់​ យើងពិតជា មិនដែលបាន​ឈ្លោះ​ប្រកែកគ្នា​ គួរអោយកត់​សម្គាល់​ម្តងណាទេ​ គឺតែងតែ​អត់​អោន​ រាល់​កំហុស​ឆ្គង​អោយ​គ្នា​ទៅ​វិញ​ទៅ ​មក​ជានិច្ច ចំពោះកូនចៅ​ យើងតែងតែ រួមគ្នា​ណែនាំ​អប់រំ​ដោយ​អ​​ហិ​​ង្សា​​ជា​រៀង​រហូត​មក​ ដល់​សព្វថ្ងៃ​នេះ​ ដើម្បី​ជាគំរូ​ទុកអោយ​កូនចៅ​អនុវត្ត​តាម​តទៅ​អនាគត​ ។ដោយសារតែ​​វិបត្តិ​កូវីដ​១៩ ​ខ្ញុំ​មិនហ៊ាន​ធ្វើ​ពិធី​ធំដុំ​ពេកទេ​ ហើយក៏មិន​អោយ​កូនចៅ​ញាតិមិត្ត​ មកចូលរួម​ អោយសម​ទៅ​និង​គុណូបការគុណ​ ដែល​ប្រពន្ធ​សំឡាញ់​ បាន​ធ្វើមកលើប្តី​ ចាប់តាំងពី​យើង​បាន​រួមរស់​ ស៊ីអត់ ស៊ី​ឃ្លាន​ ជាមួយ​គ្នាអស់​រយៈពេល​៤៤ឆ្នាំ​កន្លង​មក​នេះ​ទេ​។»

ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

Telegram-Troryorng

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share.