ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២សម័យកាលវិសាខា បានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នា (MOU) ជាមួយក្លិបបាល់ទាត់ Dewa United សមាជិកលីគកំពូលប្រទេសឥណ្ឌូណេស៊ី (Liga 1) រដូវកាល២០២២-២០២៣។
ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា និងលោក Tommy Hermawan Lo ប្រធានក្លិបបាល់ទាត់ Dewa United នៅវេលាម៉ោង២រសៀល ថ្ងៃព្រសហ្បត្តិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅបន្ទប់សន្និសីទសារព៌តមានក្នុងកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។