តារា​សម្ដែង​ឆ្នើម​ Mark Prin បាន​ធ្លោយ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ Nadech និង Yaya អាច​នឹង​រៀប​​​មង្គល​ការ​មុន​គូ​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​សាមី​ខ្លួន ​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ក្នុង​​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​​​មាន​ចំណងជើង​ថា​ «ក្រោម​ស្រមោលព្រះចន្ទ​»

Mark បាន​បង្ហើប​ឱ្យ​ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​រង​ចាំ​តាមដាន​ថា​ថ្ងៃ​១៤​កុម្ភៈ​ អ្នក​កំលោះ​សង្ហា​អាច​នឹង​សារភាព​សុំ​រៀបការ​នឹង​គូស្នេហ៍​ Kimberly ឬ​ក៏​យ៉ាង​ណា​ ដោយ​ Mark បញ្ជាក់​ថា​​ចំពោះ​គូ​ខ្លួន​អ្នក​គាំទ្រ​អាច​រងចាំ​តាមដាន​ជា​បន្ត​ទៀត​ ប៉ុន្តែ​ចំពោះ​គូ​មិត្តភក្ដិ​សម្លាញ់​ Nadech – Yaya ដល់​ចំណុច​មួយ​ដែល​អាច​និយាយ​បាន​​ថា​​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​​ការ​រៀប​ការ​ច្រើន​ជាង​ខ្លួន​​។

កំលោះ​ Mark ​បាន​ឆ្លើយ​តប​សំនួរ​អ្នក​កាសែត​ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​ ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​រវាង​ខ្លួន​និង​មិត្ត​ស្រី​ Kimberly ​ដោយ​ក្នុង​នោះ​អ្នក​សារព័ត៌មាន​បាន​សង្កត់​ធ្ងន់​លើ​សំនួរ​ពាក់ព័ន្ធ​នឹង​ស្នេហា​ទុំ​ជោរ​របស់​អ្នក​ទាំងពីរ​ថា​តើ​ពេល​ណា​ទើប​ខាង​ប្រុស​សារភាព​សុំ​រៀបការ​នឹង​ខាង​ស្រី?​ ព្រោះ​អ្នក​គាំទ្រ​ខំ​តាម​តាំង​ពី​ថ្ងៃ​កំណើត​រហូត​ដល់​ទិវា​នៃ​ក្ដី​ស្រលាញ់​​នៅ​តែ​មិនទាន់​ឃើញ​។

ឆ្លើយ​តប​នឹង​សំនួរ​នេះ Mark ​បាន​ពន្យល់​ថា «សូម​ឱ្យ​អ្នក​គាំទ្រ​តាមដាន​ជា​បន្ត​ទៀត​ តាមដាន​ជា​រឿយៗ​ ព្រោះ​លោក​ខ្លួន​ឯង​ក៏​​កំពុង​តាមដាន​ខ្លួន​ឯង​ដូច​គ្នា​ដែរ​ ព្រោះ​ការ​ពិត​ទៅ​លោក​ក៏​កំពុង​រក​មើល​ពេល​វេលា​ស័ក្ដិសម​ណា​មួយ​​ដូច​គ្នា​ដែរ​។»

ចំពោះ​សំនួរ​​ដែល​អ្នក​កាសែត​បាន​លើក​ឡើង​ថា​ Nadech បង្ហើប​ថា​គូ​របស់​ Mark-Kim ​នឹង​រៀបការ​នោះ​ កំលោះ​ Mark ឆ្លើយ​តប​ថា​ «គេ​ប្រាប់​មែន​ទេ?​ ចាំ​មើល​គូ​នឹង​សិន​ទៅ​ ដោយ​ Mark គ្រាន់​តែ​និយាយ​បន្ត​ទៀត​ថា​​កុំ​ឱ្យ​តែ​ដល់​ពេល​វេលា​ជាន់​គ្នា​ទៀត​ទៅ​បាន​ហើយ​។​​​​​​​

Telegram-Troryorng

Share.