រដ្ឋបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះបានជូនដំណឹងអំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៣នាក់បន្ថែមទៀត។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៣នាក់នោះ ភាគច្រើនរស់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទន្ទឹមនឹងការរកឃើញករណីឆ្លងថ្មី២៣នាក់នេះ នៅកំពង់ស្ពឺក៏មានមនុស្ស០៩នាក់បានសះជាឡើងវិញពីជំងឺកូវីដ១៩ ផងដែរ៕

