នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​ Super Star រូប​សង្ហា​របស់​ប្រទេស​ចិន​​លោក​ Huang Zitao ​អតីត​សមាជិក​ EXO ទទួល​រង​នូវ​ព័ត៌មាន​អាស្រូវ​ជាមួយ​នឹង​តារា​ស្រី​ក្នុង​ផលិតកម្ម​របស់​ខ្លួន​​ដូច​ជា​ជាមួយ​នឹង​តារា​ស្រី​ Xu Yiyang។

ថ្មី​ៗ​នេះ​ថៅកែ​ Tao និង​កញ្ញា​ Xu Yiyang ទទួល​រង​នូវ​ព័ត៌មាន​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​មាន​អ្នក​បញ្ចេញ​រូបភាព​ស្និទ្ធស្នាល​របស់​អ្នក​ទាំងពីរ​ដែល​មើល​ទៅ​លើស​ពី​មិត្តភក្ដិ​ធម្មតា​ ព្រម​ទាំង​លើក​ឡើង​ថា​ Zitao កំពុង​ទាក់ទង​នឹង​ Yiyang តាម​រយៈ​ការ​ទាញ​រូបភាព​ Profile Wechat របស់​លោក​ដែល​បង្ហាញ​នៅ​ក្នុង​ វីដេអូ​ Live ផ្ទាល់​មួយ​ព្រោះ​​ជា​រូប​លោក​និង​ Yiyang ដែល​ធ្លាប់​បាន​បង្ហោះ​នៅ​លើ​អ៊ិនធឺណិត​ ហើយ​លើក​ឡើង​ទៀត​ថា​តួអង្គ​ដែល​អ្នក​ទាំងពីរ​លេង​នៅ​ក្នុង​ហ្គេម​មាន​ការ​រៀបការ​ជាមួយ​នឹង​គ្នា​ទៀត​។

ក្រោយ​លេច​ចេញ​នូវ​ដំណឹង​ដូច​រៀបរាប់​ខាង​លើ​នេះ​ផលិតកម្ម​របស់​ Huang Zitao ក៏​បាន​ចេញ​មក​ច្រានចោល​ដំណឹង​ទាក់ទង​គ្នា​រវាង​អ្នក​ទាំងពីរ​ ដោយ​អះអាង​ថា​នោះ​គ្រាន់​តែ​ជា​ការ​ស្រមើស្រម៉ៃ​របស់​អ្នក​លេង​អ៊ិនធឺណិត​​​ មិន​មែន​ជា​ការ​ពិត​នោះ​ទេ​។ ផលិតកម្ម​ខាង​លើ​នេះ​បាន​ប្រកាស​ទៀត​ថា​នឹង​ប្ដឹង​ចំពោះ​អ្នក​បង្កើត​ព័ត៌មាន​ចចាមអារ៉ាម​ បំភ្លៃ​ការ​ពិត​នេះ​​ព្រម​ទាំង​សំណូមពរ​ឱ្យ​អ្នក​ដែល​ចែកចាយ​ទាំង​អស់​លុប​ដំណឹង​ទាំង​​អស់​នោះ​ចេញ ​ត្រឹម​រយៈ​ពេល​២៤​ម៉ោង​

កញ្ញា​ Yiyang ធ្លាប់​ជា​អតីត​ក្មេង​ហាត់​ការ​ក្នុង​ក្រុម​ SM Rookie នៃ​ផលិតកម្ម​ SM Entertainment រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ បច្ចុប្បន្ន​កញ្ញា​គឺ​ជា​តារា​ស្ថិត​ក្នុង​ផលិត​កម្ម​ Z.TAO ដែល​ជា​ផលិតកម្ម​បង្កើត​ឡើង​ដោយ​ Zitao ផ្ទាល់​៕

Telegram-Troryorng
Share.