ក្រុម​គោ​ព្រៃ​ជំទង់​កម្ពុជា ទទួល​បាន​កៅអី​ឡើង​ទៅ​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ក្នុង​ពូល A នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship 2022 ក្រោយ​បន្ត​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន ដោយ​លទ្ធផល​១ទល់០ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី​​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ។

កីឡាករ ស៊ិន សុវណ្ណមករា ជា​ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​គោព្រៃ​កម្ពុជា នៅ​នាទី​​ទី៨១ ខណៈ​ប្រកួត​នេះ​​ចាប់​ផ្ដើម​ពី​ម៉ោង​៧​យប់​តទៅ ហើយ​កាត់​សេចក្ដី​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ថៃ Warintorn Sassadee។

លទ្ធផល​ប្រកួត​ទី​២​​សរុប​ប្រចាំ​ពូល A មាន៖
-ប្រ៊ុយណេ ១-៣ ទីម័រខាងកើត
-កម្ពុជា ១-០ ហ្វីលីពីន

តារាង​ចំណាត់​ថ្នាក់​បណ្តោះអាសន្ន​ពូល A៖
១) កម្ពុជា មាន​៦ ពិន្ទុ
២) ទីម័រខាងកើត មាន​៣ពិន្ទុ
៣) ហ្វីលីពីន មាន​១ពិន្ទុ
៤) ប្រ៊ុយណេ មាន ០ពិន្ទុ

សម្រាប់​កម្មវិធី​ប្រកួត​​ពូល B នៅ​ថ្ងៃ​ស្អែក ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២៖
– ម៉ោង​៤ល្ងាច ឡាវ ប៉ះ ម៉ាឡេស៊ី នៅ​កីឡដ្ឋាន​ព្រីនស៍

Telegram-Troryorng
Share.