រឿងក្ដីប្ដឹងផ្ដល់រវាងលោកឧកញ៉ា ហេង សៀ និង ពិធីការិនី មាន ពេជ្ររីតា ហៅយូប៊ី នៅតែពុះកញ្ជ្រោលនិងក្ដៅគគុក ខណ:ដែលមានលេចចេញនូវភស្តុតាងថ្មីៗព្រោងព្រាត ទាក់ទាញការចាប់អារម្មណ៍ពីមហាជន ទាំងប្រព័ន្ធតេឡេក្រាម និង បណ្ដាញសង្គម ដូចជា ក្នុងថ្ងៃនេះមានការចែកចាយនូវប្រតិបត្តិការវេរប្រាក់នៅក្នុងធនាគារមួយ ដែលគេបានសន្មត់ថា ជាការវេរប្រាក់ពីភាគីលោកឧកញ៉ា ទៅឱ្យ កញ្ញា ពិធីការិនី។

ប្រតិបត្តិការដែលមានឈ្មោះគណនីជាភាសាអង់គ្លេស Heng Sier បានផ្ទេរប្រាក់ចំនួន3ដង ឲ្យទៅគណនីដែលសរសេរជាភាសាអង់គ្លេសថា Mean Pechrita ដោយក្នុងនោះមានកំណត់សម្គាល់ច្បាស់លាស់ថា៖
១./ ទីមួយនៅថ្ងៃទី 21 ខែមីនា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 168$ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា សំរាប់លាភសំណាងស្គាល់ហ៊ា
២./ ទីពីរនៅថ្ងៃទី2 ខែមេសា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 350$ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា ថ្លៃពេទ្យYubi
៣./ ទីពីរនៅថ្ងៃទី13 ខែមេសា វេលាម៉ោង9 និង 40នាទី គណនី Heng Sier បានផ្ទេរទឹកប្រាក់ 168$ ឲ្យទៅគណនីខាងលើដដែល ដោយដាក់កំណត់សម្គាល់ថា សម្រាប់ចូលឆ្នាំខ្មែរ Happy Khmer New Year
៤./ ទីបីនៅថ្ងៃទី19 ខែមេសា គណនី Hong Sier បានផ្ទេរប្រាក់ចំនួន 111$ ឲ្យគណនីដដែលដោយដាក់កំណត់សម្គាល់ថា ដោះទាល់ខូវីដ19 ។
៥./ ទីប្រាំ ចំនួន 50 ដុល្លារ

សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ដងខាងលើនេះបើសរុបជាទឹកប្រាក់មានចំនួន 847$ (ដុល្លារអាមេរិក)។
យ៉ាងណាមិញរឿងនេះ យើងខ្ញុំនៅមិនទាន់ទទួលបានការបញ្ជាក់ពីភាគីលោកឧកញ៉ា និង ពិធីការិនី យូប៊ី នៅឡើយទេ ដូច្នេះសារព័ត៌មានត្រយងសូមស្វាគមន៍ចំពោះការបកស្រាយរបស់ភាគីទាំងពីរជានិច្ច។
គួរដឹងដែរថានៅថ្ងៃទី ១៣ ខែឧសភា នេះ កញ្ញា យូប៊ីដែលជាជនត្រូវចោទ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នហើយ៕
