នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាកំប្លែង ម៉ាដូណា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ដោយពន្លះនារីម្នាក់យ៉ាងមិនសំចៃមាត់ និងអះអាងថា នារីនោះជំពាក់លុយលោកជិត២ម៉ឺនដុល្លារមិនព្រមសង គេចវេសរត់ខ្លួនបាត់មិនព្រមដោះស្រាយ។

លោក ម៉ាដូណា បានរៀបរាប់ថា លុយលោកជិត២ម៉ឺនដុល្លារមិនតិចទេ លោកឆាតក៏មិនឆ្លើយ លោកខលក៏មិនចូល។ លោកថា លោកបានទុកពេលឱ្យមួយសប្តាហ៍ឱ្យនាងទាក់ទងមកលោក។ ( *.ី.ថោ.ក.ទា.ប ) នេះបើតាមសម្ដីដែលលោកបានបង្ហោះនៅលើហ្វេសប៊ុក។

ក្រោយការបង្ហោះនេះ ម៉ាដូណា ក៏បានបញ្ជាក់នៅក្នុង Comment ឱ្យដឹងថា រឿងលុយជំពាក់មិនសងដល់ទៅជិត ២ម៉ឺនដុល្លារ គឺជាបញ្ហារឿងតុងទីន។ យ៉ាងណាមិញលោក ម៉ាដូណា ធ្លាប់មានបញ្ហាជុំវិញរឿងតុងទីនផុងខ្លួនក្នុងបំណុលរហូតដល់ជិត៥២ម៉ឺនដុល្លារ៕

ចុចអាន៖ ម៉ាដូណា ប្រតិកម្មការផ្សាយបំផ្លើសរឿងមិនសងបំណុលតុងទីន ទៅជាលោកខ្ចីលុយគេយំអង្វរសុំជំនួយ

Telegram-Troryorng
Share.