នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បើតាមការអះអាងរបស់អ្នកនាង សួស វីសា និងស្វាមី បានបញ្ជាក់ថា នេះជាលើកទី២ហើយដែលអ្នកទាំងពីរបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គម។ អ្នកនាង សួស វីសា បានបង្ហោះសារឱ្យដឹងថា អ្នកនាងនិងស្វាមីបានបង្កើតនូវកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី កសាងផ្លូវបេតុង និង ជួសជុលអគារសិក្សារ ជូនវិទ្យាល័យហ៊ុនសែនសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ក្នុងទំហំទឹកប្រាក់សរុបទាំងជាង1ម៉ឺនដុល្លារ។

ក្រៅពីបង្កើតនូវកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ អ្នកនាង សួស វីសា និងលោក ថមមី ក៏បាននាំថវិការបានពីសប្បុរសជនប្រគេនបច្ច័យជូនព្រះសង្ឃ៧អង្គក្នុងមួយអង្គ ៥០ ដុល្លារ លោកគ្រូអ្នកគ្រូ ៧២នាក់ ក្នុងម្នាក់ ១០ដុល្លារ និង ចាស់ព្រឹទ្ធិចារ្យ១១នាក់ក្នុងម្នាក់ ២ម៉ឺនរៀល លោកមេឃ៉ំសំពៅពូន ១០០ដុល្លារផងដែរ។ លោក ថម មី បញ្ជាក់ថា នេះជាស្នាដៃទី២ហើយដែលលោកបានព្យាយាមកសាងនៅក្នុងស្រុកកំណើតខ្លួន ដោយចំណាយប្រាក់ផ្ទាល់ខ្លួន និងបានពីសទ្ធាទានរបស់មហាជនចូលរួមបុណ្យ។

អ្នកនាង សួស វីសា និងលោក ថមមី ក៏បានរម្លឺកអរគុណដល់សន្ថិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគឺ សម្តេចអគ្គមហាសេនា តេជោហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេខិតខំកសាងដឹកនាំប្រទេសជាតិឱ្យសម្បូរទៅដោយសុខសន្ថិភាពនិងរីកចំរើន ។ តារាប្រុសស្រីទាំងពីរដួងនេះក៏បានសង្កត់ធ្ងន់ថា «ចំណេះមកពីរៀន មានមកពីរក ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ ។ ជាពិសេសចុងក្រោយ សាលារៀនគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សឱ្យប្រទេសជាតិរីកចំរើន »៕

Telegram-Troryorng
Share.