អ្នក​កំប្លែង​ល្បី​អ្នក​នាង​ កាឆយ​ បាន​បង្ក​ឱ្យ​សាធារណជន​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​សារ​តែកាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ម្សិលមិញ​នេះ​អ្នក​នាង​ កាឆយ​ បាន​ប្រារព្ធ​ពិធី​ខួប​អាពាហ៍ពិពាហ៍​២២​ឆ្នាំ​ យ៉ាង​ធំគគ្រឹកគគ្រេង​ ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជា​សិល្បករ​និង​អ្នក​ជំនួញ​ល្បីៗ​ចូលរួម​។ ក្នុង​នោះ​វត្តមាន​​​របស់​អ្នក​ស្រី​ ទ្រី ដាណា ​និង​ប្រាក់​ចំណង​ដៃ​ដ៏​ច្រើន​រហូត​ដល់​ទៅ​កន្លះ​ម៉ឺន​ដុល្លារ​របស់​អ្នក​ស្រី​ពិត​ជា​ផ្ដល់​នូវ​ក្ដី​ស្រលាញ់ និង​រាប់អាន​​យ៉ាង​ធំធេង​។

អ្នក​នាង​ កាឆយ​ បាន​ផុស​ថ្លែង​អំណរ​គុណ​ចំពោះ​​សណ្ដាន​ចិត្ត​អ្នក​ស្រី​ ទ្រី​ ដាណា​ ដែល​បាន​ចំណាយ​ពេល​មក​ចូលរួម​ និង​ចង​ដៃ​ខួប​អាពាហ៍ពិពាហ៍​របស់​អ្នក​នាងច្រើន​រហូតដល់​ទៅ​៥​,០០០(៥​ពាន់​ដុល្លារ​)។

​ខាង​ក្រោម​នេះ​គឺជា​សំនេរ​រៀបរាប់​របស់​អ្នក​នាង​ កាឆយ​ នៅ​លើ​បណ្ដាញ​សង្គម​៖

«បង​សូម​អរគុណ​ប្អូន​ស្រី​ ទ្រីដាណា ដែល​បាន​ផ្តល់​កិត្តិយស​ថ្ងៃ​ខួប​អាពាហ៏ពិពាហ៏​ ​របស់​បង​ ​ហើយ​ស៊ុបប្រាយ​បង​យ៉ាង​ចាស់​ដៃ​ធ្វើ​អោយ​បង​ទប់​ចិត្ត​មិន​បាន​បង​មិន​នឹក​ថា​អូន​មក​ចូលរួម​ក្នុង​កម្មវីធី​បង​សោះ ​ហើយ​ចង់​ដៃ​បង​ 5000$​ដល់​បង​ទៀត​ ​ច្រើន​គ្មាន​អ្វី​ប្រៀប​បាន​ ​បង​សូម​ជូនពរ​អោយ​ប្អូន​របស់​បង​មាន​សុខភាព​ល្អ​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ជិត​ឆ្ងាយ​សុខ​សុវត្ថិភាព​សំណាង​ល្អ​ ​ជោគជយ័​គ្រប់​ការងារ​អរគុណ​ប្អូន​សំលាញ់​»​៕

ប្រភព៖ Facebook Ka Chhoy

Telegram-Troryorng

Share.