ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship 2022 នៅ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយក្រុមជម្រើសជាតិ វៀតណាម ត្រូវជួប ​ទីម័រខាងកើត ចំំណែកឯ​ ថៃ ត្រូវជួប ​​ឡាវ​ ការប្រកួតនឹង​ធ្វើ​ឡើង​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២២។

សម្រាប់បញ្ជីឈ្មោះកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេមានដូចជា៖
– Hakeme Yazid របស់ប្រ៊ុយណេ ស៊ុតបាន២គ្រាប់
– Bounphachan របស់ឡាវ ស៊ុតបាន២គ្រាប់
– Ivan Ouano របស់ហ្វីលីពីន ស៊ុតបាន២គ្រាប់
– Teerasak របស់ថៃ ស៊ុតបាន២គ្រាប់
– Mouzinho របស់ទីម័រខាងកើត ស៊ុតបាន២គ្រាប់
– Nguyễn Văn Tùng របស់វៀតណាម ស៊ុតបាន២គ្រាប់៕

Telegram-Troryorng
Share.