ម្ចាស់​បទ​ «Time To Rise» លោក​ ម៉ាន់​ វណ្ណដា ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ពី​លក្ខណៈ​សម្បត្តិ​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​​នៅ​ក្នុង​កម្មវិធី​មួយ​។ តើ​នារី​​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​​តារា​ចម្រៀង​ Original ដ៏​ល្បី​ប្រចាំ​កម្ពុជា​នេះ​​ត្រូវ​មានលក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​?

តារា​ចម្រៀង​ Rap ដែល​មាន​ Style តុបតែង​ខ្លួន​និង​សិល្បៈ​តែង​និពន្ធ​ទំនុក​ច្រៀង​ចាក់ដោត​ត្រូវ​ចំណង់​ចំណូល​ចិត្ត​យុវវ័យ​សម័យ​ថ្មី​នេះ​ គឺ​ជា​បុរស​សង្ហា​ដែល​មាន​នារី​ៗ​ជា​ច្រើន​ប៉ង​ប្រាថ្នា​ធ្វើ​ជា​ម្ចាស់​ចិត្ត​ក្ដោប​បាន​បេះដូង​របស់​គេ​។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​​គេ​នៅ​មិន​ទាន់​ឃើញ​ថា​ មាន​នារី​រូប​ណា​នៅ​ឡើយ​អាច​ក្រសោប​បេះដូង​របស់​ម្ចាស់​បទ​ «Solo again»

ងាក​មក​រឿង​ស្នេហា​ វណ្ណដា ធ្លាប់​បាន​ឡើង​ជា​តារា​កិត្តិយស​របស់​កម្មវិធី​ Cellcard Play ដែល​មាន​ស្រីស្អាត​ Mina គឺជា​ពិធីការិនី​សម្របសម្រួល​កម្មវិធី​។ នៅ​ក្នុង​កម្មវិធី​ Mina បាន​សួរ​ទៅ​កាន់​វណ្ណដាថា «តើ​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​បង​វណ្ណដា​ ​ជា​មនុស្ស​បែប​ណា​ដែរ​ សម្រាប់​អនាគត​?»

ចំពោះ​សំនួរ​នេះ​ វណ្ណដា បាន​ឆ្លើយ​តប​ថា​ នារី​​នៅ​ក្នុង​ក្ដី​ស្រមៃ​លោក​ត្រូវ​តែ​ ជា​មនុស្ស​ឆ្លាត​ អាច​ជួយ​ការងារ​លោក​បាន​ខ្លះ​ៗ ជួយ​ធ្វើ​ឱ្យ​លោក​សប្បាយ​រីករាយ ធ្វើម្ហូប​ឆ្ងាញ់​ មិន​ចេះ​រក​រឿង​ច្រើន​ យល់​ពី​ការងារ​របស់​លោក​ ហើយ​ពេល​ខ្លះ​អាច​សម្រប​ខ្លួន​​តាម​លោក​ និង​ចេះ​គិតគូ​ពី​សុខភាព​ មាន​ចំណុច​​ទាំង​អស់​នេះ​គឺ​លោក​ទទួល​យក​បាន​ហើយ​។

ដូច​​​តារា​ចម្រៀង​ វណ្ណដា បាន​លើក​ឡើង​ខាង​លើ​​ បើ​សិន​​ជា​នារី​រូប​ណា​ ចង់​ក្លាយ​ជា​ម្ចាស់​បេះដូង​របស់​កំពូល​តារា​ចម្រៀង​វ័យ​ក្មេង​​ម្នាក់​​នេះ​ ឱ្យ​តែ​មាន​ចំណុច​ទាំង​អស់​ដូច​​រៀបរាប់​ខាង​លើ​​ នឹង​អាច​ក្លាយ​ជា​បេក្ខនារី​ដណ្ដើម​បេះដូង​របស់​ វណ្ណដា បាន​ហើយ​៕​ ​

Telegram-Troryorng
Share.