បាត់ដំបង៖ ស្នងការខេត្តបាត់ដំបងបានបញ្ជាឲ្យអធិការស្រុកសង្កែស្រាវជ្រាវចំពោះករណីប្រមូលផ្តុំគ្នាលេងល្បែងមាន់ជល់ ក្រោយប្រជាពលរដ្ឋផ្តល់ព័ត៌មាន។

ស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ ២០២២នេះ បានចេញបញ្ជាបន្ទាន់មួយបង្គាប់អធិការនគរបាលស្រុកសង្កែ ចុះស្រាវជ្រាវលើករណីមនុស្សជាច្រើនប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងជល់មាន់នៅចំណុច វាលស្រែ ក្នុងមូលដ្ឋានឃុំកំពង់ព្រៀង។

លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងក្រោមឱវាតឱ្យ ស្រាវជ្រាវរហ័ស តាមរូបភាពវីដេអូឃ្លីប និងខ្លឹមសារដែលប្រជាពលរដ្ឋបានលើក ឡើងក្នុងបំណងអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ជួយស្វែងរកអ្នកផ្តើមគំនិត និងអ្នកចូលរួមក្នុងការប្រព្រឹត្តល្បែងខាងលើនេះផង។

បន្ទាប់ពីមានការណែនាំកម្លាំងផ្នែកជំនាញបានអនុវត្តចុះស្រាវជ្រាវតាមនីតិវិធីបានរកឃើញ មានការប្រព្រឹត្តល្មេីសដូចក្នុងខ្លឹមសារ និងរូបភាពរបស់ពលរដ្ឋមែន ចំពោះមុខនគរបាលទទួលត្រូវគោលដៅកំពុងចាត់វិធានការតាមស ភាពជាក់ស្តែងនៃបទល្មើស។

ស្របតាមវិធានការបង្ក្រាប ទប់ស្កាត់បទល្មើសនានាដែលបានកើតឡើងនៅក្នុងមូលដ្ឋាននេះលោកស្នងការខេត្តបាត់ដំបង បានបញ្ជាក់ជំហរអរគុណជាខ្លាំងចំពោះការចូលរួម សហការល្អរបស់ប្រជាពលរដ្ឋ ជាជាមួយនឹងសមត្ថ កិច្ចនគរបាល ដើម្បីសន្តិសុខ ស្ថេរភាពសង្គម៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.