ភ្នំពេញ៖ បុរសម្នាក់តូចចិត្តនិងប្រពន្ធនិយាយណែនាំមិនស្ដាប់បានយកទូរសព្ទទៅលក់ដើម្បីទិញថ្នាំញៀនមកប្រើប្រាស់ ពិបាកចិត្តគិតមិនចេញទ្រព្យសម្បត្តិខំរកបានប្រពន្ធយកទៅបំផ្លាញក៏សំរេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វាថ្មីបង្កអោយមានការភ្ញាក់ផ្អើល។

ហេតុការណ៍ដ៍ភ្ងាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង០២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

តាមប្រពភពព័តមានបានអោយដឹងថា គេឃើញយុវជនខាងលើបានដើរឡើងលើស្ពានជ្រោយចង្វាពីលិចមកកើតមកដល់ពាក់កណ្តាលស្ពានក៍បានឡើងលើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួនតែម្តង បន្សល់ទុកតែស្បែកជើងមួយគូរនៅលើស្ពាន សំណាងល្អជីវិតថ្លៃត្រូវបានបងប្អូនទូកនេសាទជួយសង្គ្រោះទាន់ពេល យកមកលើគោកវិញ។

តាមការរៀបរាប់បុរសខាងលើបានអោយដឹងថា រូបគាត់តូចចិត្តនិងប្រពន្ធដែលនិយាយមិនស្ដាប់ប្រើប្រាស់គ្រឿងញៀន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបានយកទូរស័ព្ទព្រមទាំងរបស់មានតម្លៃទៅលក់យកលុយមកទិញគ្រឿងញៀនជក់ ដែលគាត់ជាប្ដីណែនាំប្រពន្ធនិយាយមិនស្តាប់ពិបាកចិត្តពេកដោះស្រាយមិនចេញ ទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិតខ្លួនឯងដូឆ្នេះទៅ។

ក្រោយកើតហេតុយុវជនខាងលើត្រូវបានកម្លាំងសមត្ថកិច្ចសួរនាំអប់រំរួចក៍ឲ្យយុវជនខាងលើត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.