ដូចមហាជនបានឃើញមកហើយថា មួយរយៈចុងក្រោយនេះ តារាកំប្លែងនិងសម្ដែង ម៉ាដូណា តែងតែបង្ហោះសារជារឿយៗ ប្រកាសរកមុខបុគ្គលជាកូនតុងតីន ឱ្យចូលខ្លួនមកដោះស្រាយរឿងលុយទាំងការទាំងដើម។ កន្លងមក លោក ម៉ាដូណា ធ្លាប់អះអាងថា លោកត្រូវជាប់ផុងក្នុងបំណុលតុងទីនរហូតដល់ ៥២៨០០០ដុល្លារ ព្រោះដោយ​សារ​កូន​តុង​ទីន​បានធ្វើស៊ីលោក (រត់ចោលមេ)។ លោកបានលក់របស់របរមានតម្លៃជាច្រើន ដើម្បីសងគេ និងដោះស្រាយបំណុលតុងទីនទាំងនោះ។

ចុចអាន៖  ម៉ាដូណា ប្រតិកម្មការផ្សាយបំផ្លើសរឿងមិនសងបំណុលតុងទីន ទៅជាលោកខ្ចីលុយគេយំអង្វរសុំជំនួយ

ម៉ាដូណា ពន្លះនារីម្នាក់មិនសំចៃមាត់រឿងជំពាក់លុយមិនព្រមសងដល់ទៅជិត ២ម៉ឺនដុល្លារ

តារាកំប្លែង ម៉ាដូណា បានសម្រេចចិត្តបង្ហោះមុខមាត់ពិតរបស់បុគ្គលដែលជាប់ជំពាក់លុយរបស់លោកមិនព្រមចូលខ្លួនមកដោះស្រាយម្ដងម្នាក់ៗ ឱ្យមហាជនបានឃើញជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រហូតមក​ទល់​ពេលនេះ គេឃើញមានកូនបំណុលរបស់លោកបានជំពាក់លោករហូតដល់ខ្ទង់រ៉ាប់ម៉ឺនដុល្លារហើយ។ ក្នុងដំណាក់​កាលចុងក្រោយនេះ លោក ម៉ាដូណា មានតែរំពឹងតែលើពន្លឺរបស់យុត្តិធម៌តែប៉ុណ្ណោះ ទើបលោកសម្រេចចិត្តថា ដាក់ពាក្យបណ្ដឹងទៅតុលាការ ប្តឹងទៅកាន់បុគ្គលដែលជំពាក់លុយលោកហើយមិនព្រមសង។

នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ាដូណា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា « បើអញចាញ់ក្តីពួកឆបោកហែងមែន អញឈប់សិល្បះមួយជីវិត សង្ឃឹមបងប៉ូលីសនិងខាងតុលាការ ផ្តល់ការកាត់ក្តីដល់ត្រឹមត្រូវ​ចំពោះជនរងគ្រោះយ៉ាងពិតប្រាកដ ហើយក៏អរគុណសមាគមន៍សិល្បៈដែលជួយរកយុត្តិធម៌»៕

Telegram-Troryorng
Share.