បាត់ដំបង៖ សមត្ថកិច្ចជំនាញបន្តបង្ក្រាបលើទីតាំងលួចលេងល្បែងភ្នាល់ជល់មាន់មួយក់ន្លែង និងស្ទាក់ចាប់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ១១នាក់ និងម៉ូតូចំនួន ១០គ្រឿង។

កាលពីថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ ២០២២ សមត្ថកិច្ចជំនាញបានឆ្នក់បង្ក្រាប ទីតាំងលួចលេងល្បែងភ្នាល់ជល់មាន់មួយ កន្លែង ក្នុងភូមិសាស្ត្រព្រំប្រទល់ស្រុកបាណន់ និងស្រុកសង្កែ ឋិតក្នុងចំណុចភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងករណីបង្រ្កាបនេះដែរសមត្ថកិច្ចនគរបាលមូលដ្ឋានបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ១១នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀតមាន ដូចជាមាន់ជល់ឈ្មោលចំនួន ០២ក្បាល កៅស៊ូហ៊ុជាសង្វៀន ០២សន្លឹក ជញ្ជីងថ្លឹងមាន់ ឆ្នាំ ងដាំទឹកស្អំមាន់ ធុងទឹកកក និងម៉ូតូចំនួន ១០គ្រឿងទៀត។

ក្រោយឃាត់ខ្លួនអ្នកប្រព្រឹត្តទាំង១១នាក់រួច សមត្ថកិច្ចនគរបាលបានធ្វើការណែនាំអប់រំ និងឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត ឈប់មានការប្រមូលផ្តុំគ្នាការពារជំងឺអូមីក្រុង រួចឱ្យក្រុមគ្រួសារមកទទួលដោយផ្តិតស្នាមមេដៃដើម្បីធានានាំយកទៅអប់រំបន្តនៅមូលដ្ឋានរៀងៗខ្លួន៕

អត្ថបត្ថ៖ ដំបងក្រញូង

Telegram-Troryorng
Share.