អតីត​រាជិនី​សម្រស់ Miss Grand Ukraine ​បាន​ចូលរួម​ជាមួយ​ប្រជាជន​អ៊ុយក្រែន​រាប់​ពាន់​នាក់​ក្នុង​ការ​កាន់អាវុធប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី។ នាង Anastasia Lenna បវរកញ្ញាអន្តរជាតិ Miss Grand International តំណាងប្រទេសអ៊ុយក្រែនឆ្នាំ 2015។

នាងបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ដែលស្ដែងឱ្យឃើញថា នៅក្នុងដៃលើកអាវុធត្រៀមខ្លួនជាស្រេចក្នុងការតស៊ូជាមួយកងកម្លាំងរុស្ស៊ី។ នាងបានសរសេរសារបង្ហោះថា «អ្នក​ណា​ដែល​ឆ្លង​ព្រំដែន​អ៊ុយក្រែន​ដោយ​ចេតនា​ឈ្លានពាន​នោះនឹង​ត្រូវ​សម្លាប់!»។ យ៉ាងណាមិញ នាងក៏បានហៅ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាជា “មេដឹកនាំពិតប្រាកដ និងរឹងមាំ”។

សូមជម្រាបផងដែរថា រហូតមកទល់ថ្ងៃទី២៨នេះ កងកម្លាំងរុស្ស៊ីវាយលុកបានតំបន់ពីរនៃភាគខាងត្បូងប្រទេស អ៊ុយក្រែន Kherson និង Berdyansk រួមនឹងអាកាសយានដ្ឋាន Genichesk នៃតំបន់ Chernobayevka នៅជិត Kherson។ រុស្ស៊ី បានវាយប្រហារលើចំណុចត្រួតពិនិត្យ និងកម្ទេចប្រព័ន្ធទំនាក់ទំនងចំនួន ២៣ កន្លែង, ប៉ុស្តិ៍រ៉ាដា ៣ កន្លែង, ប្រព័ន្ធការពារដែនអាកាស S-300 ចំនួន ៣១ គ្រឿង, រថក្រោះ និងរថពាសដែកបំពាក់រ៉ាដា និងកាំជ្រួចមីស៊ីល ៤៨ គ្រឿងរបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន៕

Telegram-Troryorng
Share.