ម្សិលមិញ​​សម្រាប់​វេទិកា​ប្រកួត​បវរកញ្ញា​លំដាប់​ពិភពលោក​ Miss Universe 2020 ​នៅ​ក្នុង​វគ្គ​បង្ហាញ​ឈុត​តំណាង​ជាតិ​កំពុង​តែ​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ ជា​ពិសេស​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នក​គាំទ្រ​វេទិកា​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​នេះ​។​

សូមចុចត្រង់៖ រំភើប​ណាស់​!​ ​រ៉េត​ ​សារីតា​​និង​ឈុត​ទេព​រួបរួម​ត្រូវ​បានជ្រើសរើស​ជា​ឈុត​លេច​ធ្លោ​ទាំង​១០

ខណៈ​ដែល​ឈុត​ទេព​រួបរួម​ដែល​បាន​គ្រង​ដោយ​បវរកញ្ញា​ចក្រវាឡ​ កញ្ញា រ៉េត សារីតា​ បាន​ក្លាយ​ជា​ឈុត​មួយ​ក្នុង​ចំណោម​ឈុត​ទាំង​១០​​ ​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ ក៏​ដូច​ជា​វែបសាយ​ធំៗ​ដែល​តាមដាន​និង​ផ្សព្វផ្សាយ​ការ​ប្រកួត​ Miss Universe ត្រយង​សូម​បង្ហាញ​ជូន​វីដេអូ​ដើរ​បង្ហាញ​ឈុត​តំណាង​ជាតិ​របស់​កញ្ញា​ រ៉េត​ សារីតា​ ជូន​អ្នក​គាំទ្រ​ទស្សនា​ខាង​ក្រោម​នេះ​៖

ពិត​ណាស់​អ្នក​គាំទ្រ​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ទៅ​លើ​កញ្ញា​ រ៉េត​ សារីតា​ ​ដែល​ជា​បវរកញ្ញា​តំណាងប្រទេស​​កម្ពុជា​ ព្រោះ​តែ​យុវតី​រូប​នេះ​មាន​សមត្ថភាព​រួម​ផ្សំ​ជាមួយ​នឹង​ភាព​ក្លាហាន​ ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត​ខ្ពស់​របស់​កញ្ញា​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​ជឿ​ថា​ការ​បង្ហាញ​វត្តមាន​ក្នុង​នាម​ជា​បេក្ខនារី​តំណាង​ជាតិ​លើ​ ​េទិកា​នេះ​ នឹង​ជួយ​លើក​មុខមាត់​ប្រទេស​កម្ពុជា​និង​ប្រជាជាតិ​កម្ពុជា​ទាំង​មូល​៕​

Share.