យ៉ាងហោចណាស់មានអ្នកជំងឺ​កូវីដ-១៩ ចំនួន៣០នាក់ ​បានជា​សះស្បើយ​ នៅក្នុងខេត្តកំពង់ចាមនៅថ្ងៃនេះ។

យោងតាមរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងចំណោមអ្នកសះជាទាំងអស់រួមមាន៖ ​នៅ​ស្រុក​កងមាស​ ចំនួន ១៣នាក់​, ស្រុក​កំពង់សៀម​ ចំនួន ០២​នាក់​, ស្រុក​បាធាយ​ចំនួន ០៤នាក់​, ​ស្រី​សន្ធរ​ចំនួន ០៧ នាក់ និង​ស្រុក​ចំការលើ​ចំនួន ០៤នាក់​។

ពេលនេះ​ ​អ្នកជំងឺ​កូ​វីដ​-១៩ដែលបានជាសះស្បើយឡើងវិញទាំង៣០នាក់​នោះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ រយ​:​ពេល​ពីរ​សប្តាហ៍​នៅតាម​ផ្ទះ​បន្ថែមទៀត។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២១ ខេត្តកំពង់ចាម​ មាន​អ្នកជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: សរុប​ចំនួន ២០០នាក់ មាន​អ្នកជា​សះស្បើយ​ចំនួន ៦១នាក់ និង​មាន​អ្នកស្លាប់​ចំនួន ២​នាក់​៕​

Share.