បាត់ដំបង៖ ពលរដ្ឋខ្មែប្រុសស្រីជាង ៧០ នាក់ ត្រូវបានទាហានថៃបញ្ជូនមកកម្ពូជាវិញ ហើយក្នុងនោះមានស្រ្តី២ នាក់ វិជ្ជមានកូវីដ_១៩ ។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧បានអោយដឹង ថា នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ ទាហានថៃបានបញ្ជូនពលករខ្មែរប្រុសស្រីជាង ៧០នាក់ដែល លួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ឲ្យមកកម្ពុជាវិញ តាមច្រកគីឡូ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្នុងនោះបានរកឃើញស្ត្រី ២នាក់ផ្ទុកជំងឺ កូវីដ- ១៩។

លោកបានបន្តទៀតថា បន្ទាប់ពីសាកសួរ និងចុះកំណត់ហេតុរួចឃើញថា ពលករខ្មែរសរុបទាំងអស់ចំនួន ៧១នាក់ មានស្រ្តី៣០នាក់ និងក្មេង២នាក់។ ហើយពលករខ្មែរចំនួន ៤០នាក់ ស្រី១៧នាក់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោ យត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន ។

ដោយឡែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កែនអត់ចេញ ចំនួន ២៩នាក់ ស្រី១១នាក់ និងក្មេង០២នាក់ ត្រូវបានប ញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន​ ។ ចំណែកស្រ្តី ២នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ១៩ស្ថិតក្នុងភូមិអូរកណ្តោ ល ឃុំសន្តិភាព ស្រុកសំពៅលូន៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.