នៅរដ្ឋបាលរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០១នាក់បន្ថែមទៀត តែប៉ុណ្ណោះ នៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១នេះ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ទាំងអស់ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

Share.