កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កូន​ស្រី​បង្កើត​របស់​ឧកញ៉ា​ ហេង​ សៀ ​ដែល​ជា​ជន​រួម​គំនិត​ជាមួយ​នឹង​ស្វាមី​ឈ្មោះ​ ឃន ឈុនដារ៉ា​ ឬ​ ដែល​សាធារណជន​ភាគ​ច្រើន​ស្គាល់​ថា​ជា​អ្នក​ជំនួញ​ជោគជ័យ​វ័យក្មេង​និង​ជា​ម្ចាស់​អាជីវកម្ម​ Cafe Tube និង KOI នៅ​យប់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២១​ ម្សិលមិញ​នេះ​។​

​កូនស្រី​បង្កើត​ឧកញ៉ា​ ​ហេង សៀ ​ដែល​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន​នៅ​យប់​ម្សិលមិញ​នេះ​មាន​ឈ្មោះ​ ​តាំង​ ​គីមហៀង​ បន្ទាប់​ពី​​អ្នក​ស្រី​បាន​រួម​គំនិត​គ្នា​ជាមួយ​ស្វាមី​ ​​ក្នុង​គោល​បំណង​​បំផ្លាញ​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​កញ្ញា​ ​មាន​ ពេជ្ររីតា​ ​ហៅ​ យូប៊ី​ ជា​ពិធីការិនី​ស្ថានីយ៍​ទូរទស្សន៍​ MYTV​ ​និង​ជា​តារា​សម្ដែង​ផង​ដែរ​នោះ​។​

ការ​នាំ​ខ្លួន​ស្ត្រី​ខាង​លើ​ធ្វើ​ឡើ​ងនៅ​ទីតាំង​ក្រុមហ៊ុន​កញ្ចក់​ ​ហេង​ ​ស្រេងហុង​ ​តាម​បណ្ដោយ​ផ្លូវ​មុនីរ៉េត​ សង្កាត់​ស្ទឹងមានជ័យ​ ​ខណ្ឌ​មាន​ជ័យ​។

កម្លាំង​សមត្ថកិច្ច​បាន​នឹង​បន្ត​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​បាន​រួម​គំនិត​គ្នា​ប្រឌិត​និង​បង្កាច់​បង្ខូច​កិត្តិយស​ កញ្ញា ​មាន ​ពេជ្ររីតា​​តាម​រយៈ​ការ​ជួល​មនុស្ស​ឱ្យ​ថត​រូប​អាសអាភាស​ហើយ​បញ្ចេញ​រូបភាព​​លើ​បណ្ដាញ​សង្គម​ និង​បំភាន់​មតិ​សាធារណជន​ថា​ជា​រូប​របស់​កញ្ញា​ពិធីការិនី​៕​

Share.