ក្រសួងសុខាភិបាលកម្ពុជា បានច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើងដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ។

ការច្រានចោលព័ត៌មានខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូ TikTok ដែលរាយការណ៍ជាព័ត៌មានថា ការចាក់វ៉ាក់សាំងប្រឆាំងការពារកូវីដ១៩ ទាំងពីរប្រភេទ រួមមាន ស៊ីណូវ៉ាក់ និង ស៊ូណូហ្វាម នឹងប្រឈមកើតជំងឺ «មហារីកគ្រាប់ឈាម»។

ជាការឆ្លើយតប ក្រសួងសុខាភិបាល បានស្នើឲ្យបញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង៕

Share.