Monday, September 25 Login

រដ្ឋបាលខេត្តតាកែវ នៅរសៀលនេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៧០នាក់បន្ថែមទៀត។ ក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រសាន់បូ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ទាំងអស់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅថ្ងៃនេះដែរ រដ្ឋបាលខេត្តតាកែវបានសម្រេចបើកឲ្យដំណើរការឡើងវិញនូវទីតាំងក្រុមហ៊ុននិងភូមិមួយចំនួននៅក្នុងស្រុកបាទី ផងដែរ៕

No photo description available.
No photo description available.
No photo description available.
Share.

Leave A Reply