នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ គេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបន្ដចែកចាយ និងកាត់តវីដេអូរបស់លោកគ្រូមហាជ័យ ខណៈបញ្ចេញក្បាច់នៅពេលបារមីនាគីចូលសណ្ឋិតនៅលើទូក ជាមួយនឹង​បទ​ចម្រៀង​​របស់ក្រុមចម្រៀង K-pop Blackpink « Kill This Love» និងបទចម្រៀងរបស់តារាស្រីប្រចាំផលិតកម្ម រ៉ាប៊ី «ស្រារាំ»។

ចុចអាន៖ ពេជ្រ​ ចរណៃ​ ​តួអង្គ​កាឡី «​ដើម​រលួស​មាស​» មិន​ខ្លាច​​ទេ​ឈុត​វាយតប់​ តែ​​ខ្លាច​ឈុត​លើ​គ្រែ និង​ឈុត​​អារក​ត្រី​!

នៅក្នុងវីដេអូដែលបង្ហោះពេញហ្វេសប៊ុកនោះ គេបានឃើញលោកគ្រូមហាជ័យ ជាមួយនិងគ្រូមហាជុំ បាននាំគ្នាធ្វើពិធីរម្លឹកនឹកគុណដល់ស្តេចនាគ ហើយនៅក្នុងកម្មពិធីនេះក៏មានអ្នកចូលរួមច្រើនគួរសម្យ រួមទាំងអ្នកសារព័ត៌មានទៀតផង។ ខណៈភ្លើងពិណពាទ្យកំពុងបន្លើឡើងយ៉ាងរំពង ភ្លាមៗក៏ស្រាប់តែគ្រូមហាជ័យ និងគ្រូមហាជុំ ត្រូវបានបារមីស្តេចនាគចូលមកសណ្ឋិតហើយបាននាំគ្នារាំឡើងចាក់ក្បាច់ឡើងកក្រើកទូកតែម្ដង។ ភ្លាមៗនោះ ក៏ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនយល់ឃើញថា ជាការនាំគ្នាសម្តែង ហើយចោទទៀតថា ជាជនបំពុលសង្គមថែមទៀតផង។

ចុចអាន៖ កែវ ទិត្យផល្លី សម្ដែងតួភ្លោះក្នុងរឿង «ដើមរលួសមាស» មិនចាញ់ លី ចាន់សីហា ប៉ុន្មានទេ

លោក តេង វាសនា

ក្រៅពីនេះ គេក៏បានឃើញតួអង្គ កុដុម្ពី នៅក្នុងរឿង« ដើមរលួសមាស» គឺលោក តេង វាសនា ក៏ទ្រាំលែងបានហើយលាន់មាត់ថា៖ «នាគខ្មែរពីមុន ខ្លាំងណាស់ដោយសារភេទច្បាស់ៗ ខ្ញុំជាអ្នកមានជំនឿលើពូជនាគដែរ តែមកបាក់ស្បាតត្រឹមនាគ ហារយ ចូលសន្ទិតមិនមើលមនុស្ស។ #អនិច្ចារ 🥲»។

ទោះជាយ៉ាងណាក្ដី គេជឿថា ជំនឿ​អរូបិយ​​នៅតែ​មាន​ឥទ្ធិពល​​ក្នុង​សង្គម​ខ្មែរ រាប់​ចាប់​តាំង​ពី​ជំនឿ​លើ​ការ​បន់​ស្រន់ សែន​ព្រេន​ចំពោះ​អ្នក​តា រហូត​ដល់​អារុក្ខ​អារក្ស​ទេពតា​នានា​។ ក៏ប៉ុន្តែយើងគប្បីត្រូវបើការពិចារណាដោយ​ប្រយ័ត្ន​ឱ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ដាក់​ចិត្ត​ជឿ​​ ព្រោះ​ជំនឿ​អរូបិយខ្លះក៏ជាផ្នែកមួយនៃ​ឱកាស​អាជីវកម្ម​របស់​ជន​ទុច្ចរិត ក៏គេថាបាន៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.