បាត់ដំបង៖ សមត្ថកិច្ចបង្ក្រាបករណីនាំចូលសាច់ និងគ្រឿងក្នុងជ្រូកខូចគុណភាព ៦០០គីឡូក្រាម និងឃាត់ខ្លួនមនុស្សម្នាក់។

ករណីចុះបង្ក្រាបសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូបគុណភាពនេះ​ ធ្វើឡើងនៅក្បែរច្រកទ្វារអន្តរជាតិ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីចុងសប្តាហ៍នេះ ដែលជនបង្កបានធ្វើសកម្មភាព លួចលាក់នាំចូលនូវទំនិញវេចខ្ចប់មិនបានត្រឹមត្រូវ និងខូចគុណភាព រួចដឹកជញ្ជូនតាមរថយន្តប្រុងនាំចូលមកចែកចាយចូលទីផ្សារ ក្នុងខេត្តបាត់ដំបង។

រថយន្តដែលសមត្ថកិច្ច ស្ទាក់ចាប់បាននោះម៉ាក LEXUS RX300 ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ 2A-70 15 មានម្ចាស់ឈ្មោះ រ៉ន ធឿត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ ព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន សាច់ជ្រូក និងគ្រឿងក្នុងជ្រូកទាំងអស់ត្រូវបានសមត្ថកិច្ច ដុតបំផ្លាញចោលនៅនឹងកន្លែងតេម្តង។ ចំណែក ឯម្ចាស់រថយន្តត្រូវកម្លាំងសមត្ថកិច្ចនាំទៅកាន់ការិយាល័យជំនាញដេីម្បីអនុវត្តនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.