តារា​សម្ដែង​និង​ជា​ពិធីការិនី​ល្បី​ប្រចាំ​កម្មវិធី​ 3Fun អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បារម្ភ​មិន​តិច​នោះ​ទេ​ ក្រោយ​ពេល​ដែល​អ្នក​នាង​បាន​ចែក​រំលែក​រូប​ភាព​គេង​ឆ្អើរ​ភ្លើង​ ​ភ្ជាប់​ដោយ​សំនេរ​​ខ្លី​ថា ​ព្យាបាល​តាម​បែប​បុរាណ​ខ្មែរ​វិញ​ម្ដង​​។

នៅ​ក្នុង​ថ្ងៃ​ទី​១៤ ខែ​មីនា វេលាម៉ោង​ប្រមាណ​ ១២​ជាង​ថ្ងៃ​ត្រង់​ អ្នក​ម៉ាក់​កូន​មួយ​​រូប​នេះ​បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​​ ដោយ​សរសេរ​ភ្ជាប់​ជាមួយ​នឹង​អត្ថន័យ​ថា​ «មកព្យាបាលតាមបែបបុរាណខ្មែរយើងម្តងមើល!» ដោយ​សាមី​ខ្លួន​បាន​ទាំង​បង្ហាញ​ Location ទៀត​ថា​នៅ​ខេត្ត​តាកែវ​។

ថ្វី​ត្បិតតែ​មិន​បាន​បញ្ជាក់​ពី​អាការៈ​ជំងឺ​របស់​ខ្លួន​​និង​ប្រភេទ​ជំងឺ​ឱ្យ​អ្នក​គាំទ្រ​​បាន​ដឹង​ក្ដី ប៉ុន្តែ​​បើ​មើល​តាម​ស្ថានភាព​របស់​កញ្ញា​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​វិភាគ​ថា​ កញ្ញា​អាច​នឹង​ទាស់​សរសៃ​ព្រោះ​កាល​ដែល​កញ្ញា​ទម្ងន់​កូន​ស្រី​ ម៉ូម៉ូ នោះ​ កញ្ញាព្យាយាម​រក​ស៊ី​មិន​ហ៊ាន​សំរាក​នោះ​ទេ​ ខណៈ​ដែល​អ្នក​​ខ្លះ​ទៀត​លើក​ឡើង​ថា​ ជំងឺ​ទាស់​សរសៃ​មិន​មែន​ជា​រឿង​លេង​សើច​នោះ​ឡើយ។

ក្រៅ​ពី​មាន​អ្នក​គាំទ្រ​បារម្ភ​ចំពោះ​ជំងឺ​អ្នក​នាង​ ហើយ​នាំ​គ្នាសាកសួរ​ព្រោងព្រាត​​តើ​អ្នក​នាងកើត​អី? តើ​អ្នក​នាង​ឈឺ​អី?​ ក៏​នៅ​មាន​អ្នក​មួយ​ចំនួន​ទៀត​ យល់​ឃើញ​ថា​អ្នក​នាង​អាច​នឹង​ត្រូវ​មន្តអាគមន៍​ផ្លូវ​ងងឹត​ក៏​ថា​បាន​ដែរ​ ឱ្យ​ប្រញាប់​រក​គ្រូ​ដោះ​អំពើ​ជា​ដើម។

យ៉ាង​ណា​មិញ​សារព័ត៌មាន​ត្រយង​ កំពុង​តែ​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ ដើម្បី​សួរ​លម្អិត​ថា​តើ​អ្នក​នាង​មាន​បញ្ហា​អ្វី ឬ​ក៏​ឈឺ​ជំងឺ​អ្វី​ដែរ​ ទើប​បាន​ជា​អ្នក​នាង​ធ្វើ​ដូច្នោះ​ ប៉ុន្តែ​លេខ​ទូរសព្ទ​របស់​នាងដែល​ទំនាក់ទំនង​ទៅ​​ជាប់​រវល់​រហូត​៕

ប្រភព៖ Facebook Kong chansreymom

Telegram-Troryorng
Share.