ខេត្តបាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ នៅចណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្នុងករណីលួចកាច់សោ កម៉ូតូនៅក្នុងមូលដ្ឋាន។
ជនសង័្សយទាំងពីរនាក់ទី១មានឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត និងទី២ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុក កោះអណ្ដែត ខេត្តតាកែវ ។
ចំពោះវត្ថុតាងសែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND125M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ០១គ្រឿង ដែកស្រួច តំប៉ែតចំនួន០២ដើម និងសោរលេខ៨ ០១ដើម។
តាមសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ជនរងគ្រោះឈ្មោះ អាត សីហា ភេទ ប្រុស អា យុ២៧ឆ្នាំ មានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានដាក់ពាក្យបណ្តឹង កាលថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ ថាបានបាត់ម៉ូតូ១គ្រឿងនៅចំណុចផ្សារត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ទើបសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនបាន២នាក់។
សូមបញ្ជាក់ថា មុខសញ្ញាលួចម៉ូតូឈ្មោះ នាក់ ចន្ធូ នេះ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វេីសកម្មភាពលួចឆ្លងខេត្តយ៉ាងសកម្ម ហើយសមត្ថកិច្ចក៏ធ្លាប់ឃាត់ខ្លួនយកទៅផ្តន្ទាទោសជាច្រេីនលេីកច្រេីនសារមកដែរ តែជននេះនៅតែមិនព្រមរាងចាល ហេីយនៅតែបន្តធ្វេីសកម្មភាពដដែល។ ជាក់ស្តែងកាលពីដេីមឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពត ស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាឈ្មោះ នាក់ ចន្ធូ នេះ យកមកអនុវត្តទោសតាមច្បាប់ក្នុងករណី លួចម៉ូតូនៅខេត្តបាត់ដំបង តែមិនបានប៉ុន្មានផង មុខសញ្ញានេះបានចេញមកធ្វេីសកម្មភាពដដែលៗ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់ ។រីឯម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ៕