ខណៈ​ដែល​សាធារណជន​ទូទៅ​កើត​ក្ដី​បារម្ភ​ដោយ​សារ​តែ​តម្លៃ​ប្រេង​ឥន្ទនៈ​កំពុង​តែ​មាន​ការ​កើន​ឡើង​ខ្លាំង​ ស្រាប់​តែ​កញ្ញា​ សាន កុសុមៈ​ ប្រកាស​ចង់​រក​ទិញ​សេះ​ជិះ​។

នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២​ តួឯក​ស្រី​ «មន្ត​ស្នេហ៍​អ្នក​គ្រូពេទ្យ​ឆ្នាស​» និង​ «ដើម​រលួស​មាស​» កញ្ញា​ សាន កុសុមៈ​ បាន​ចេញ​មក​ចែក​រំលែក​ផុស​មួយ​ ដែល​​ជា​ផុស​កំពុង​តែ​មាន​ការ​ចែក​ចាយ​​ច្រើន​លើ​បណ្ដាញ​សង្គម​ ដោយ​ផុស​នោះ​បាន​លើក​ឡើង​ពី​ហាង​ឆេង​ប្រេងសាំង ថ្ងៃ​ម្សិលមិញ​ និង​ថ្ងៃ​នេះ​។ កញ្ញា​បាន​ចែក​រំលែក​ផុស​នោះ​ដោយ​សរ​សេរ​ថា​ «នៅ​ណា​មាន​លក់​សេះ​អត់?»។

ងាក​មក​ហ្វេន​ៗ​របស់​កញ្ញា​ដ៏​ស្រស់​សោភា​ អតីត​ធីតាឯក​សង្ក្រាន្ត​ឆ្នាំ​មុន​ បាន​ចូល​មក​ Comment ខាង​ក្រោម​ផុស​របស់​កញ្ញា​ ដោយ​លើក​ឡើង​ថា​ «អាយដល​ទិញ​កង់​ជិះ​ទៅ​បាន​ពីរ​នាក់​ខ្ញុំ​», «សូម្បី​តែ​ទេវតាហោះ​សោះ​ ក៏​បារម្ភ​ដែរ​ ចុះ​ទម្រាំ​តែ​មនុស្ស​លោក​», «ទេវតាចេះហោះសោះនៅភ័យសាំងឡើងថ្លៃចុះទម្រាំមនុស្សធម្មតាដូចខ្ញុំទៀតណ្ហើយបែបត្រូវជិះHuskyមួយរយះហើយ», «មាន​អី​ត្រូវ​បារម្ភ បើ​ទេវតា​ជិះ​តែ​ពពក​ហ្នឹង​»

ក្រៅ​ពី​ស្រីស្អាត​ សាន កុសុមៈ ដែល​បាន​ចែក​រំលែក​ផុស​ខាងលើ​ សូម្បី​តែ​លោក​ សុង​ វណ្ណា ហៅ​អេកូវ៉ាក់សុង ក៏​បាន​ចែក​រំលែក​ផុស​តម្លៃ​សាំង​ព្រម​ទាំង​លើក​ឡើង​ដែរ​ថា​ «ជិះ​ចាន​វិញ​ហើយ​ លា​ហើយ​សង្សារ​ចាស់​»

បើ​យោង​តាម​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ ដែល​ចែក​រំលែក​ផុស​រឿង​ប្រេងសាំង​ឡើង​ថ្លៃ​នេះ​ហាក់​បង្ហាញ​ឱ្យ​ឃើញ​ថា​មនុស្ស​មួយ​ចំនួន​ធំ​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​តាមដាន​ និង​ព្រួយ​បារម្ភ​ច្រើន​ពី​បញ្ហា​នេះ​៕

ប្រភព៖ Kosamak San

Telegram-Troryorng
Share.