លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid សង្ឃឹមថានឹងធ្វើឱ្យក្រុម Manchester United «វិលមុខ» នៅពេលដែលក្រុមរបស់លោកធ្វើដំណើរទៅកាន់ទឹកដី Old Trafford សម្រាប់ការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ នៅយប់ថ្ងៃអង្គារនេះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន វ័យ៥១ឆ្នាំរូបនេះបន្តទៀតថា៖«ខ្ញុំមិនខ្វល់រឿង Ronaldo ស៊ុតបញ្ចូលទី Hat-Trick ទល់នឹង Tottenham Hotspur ឡើយ, ពួកយើងបានសិក្សាពីក្បូនលេងរបស់ Manchester United កន្លងមកនេះ ហើយប្រវិត្តសាស្រ្តមិនអាចច្រំដែលនោះទេ»។

កាលពីជើងទី១ នៅទឹកដី Estadio Wanda Metropolitano នាប្រទេសអេស្ប៉ាញ ក្រុមទាំងពីរបញ្ចប់លទ្ធផល ១-១ ដោយខាងបិសាចក្រហម Man United ស៊ុតបញ្ចូលទីដោយ Anthony Elanga ខណ:ក្រុម AT-Madrid ស៊ុតបញ្ចូលទីដោយ Joao Felix

កម្មវិធីប្រកួតយប់នេះមានចំនួន៤គូ
Telegram-Troryorng
Share.