ថៃ​ – តារា​សម្ដែង​ជួរ​មុខ​របស់​ថៃ​ កញ្ញា​ Yaya Urasaya បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ក្រោយ​ពេល​បាន​ជួបប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ​កូវីដ-១៩​ ជាមួយ​គ្នា​នោះ​ដែរ​តារា​ស្រី​រូប​នេះ​ក៏​បាន​ចេញ​មុខ​សុំ​ទោស​ចំពោះ​រឿង​នេះ​នៅ​លើ Instagram ផង​ដែរ​។

កញ្ញា​ Yaya បាន​ប្រកាស​ព័ត៌មាន​នេះ​តាម​រយៈ​ IG ផ្ទាល់​ខ្លួន​ដោយ​បញ្ជាក់​ថា​ខ្លួន​​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ហើយ ក្រោយ​បាន​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​មាន​ផ្ទុក​វីរុស​កូវីដ​ ព្រម​ទាំង​សុំ​ទោស​ចំពោះ​អ្នក​គ្រប់​គ្នា​ដែល​រង​ផល​ប៉ះពាល់​ ដោយ​សារ​តែ​កញ្ញា​។

សេចក្ដី​ទាំង​ស្រុង​ក្នុង​ IG របស់​ Yaya មាន​ដូច​តទៅ​៖ «ក្រោយ​ពី​ yaya បាន​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​មាន​ផ្ទុក​វីរុស Covid-19 ya បាន​ប្រញាប់​ទៅ​ពិនិត្យ​រក​វីរុស​នេះ​ដោយ​ RT-PCR ជា​លទ្ធផល​ចេញ​មក​រក​ឃើញ​ថា​មាន​​ឆ្លង​ជំងឺ​ Covid-19 អ្នក​ម៉ាក់​បាន​ប្រកាស​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ជ្រាប​ និង​សុំ​ទោស​ចំពោះ​ចំពោះ​អ្នក​ដែល​ប៉ះពាល់​ទាំង​អស់​នា​ខណៈ​នេះ​ផង​។»

ងាក​មក​អ្នក​គាំទ្រ​វិញ​ ក្រោយ​បាន​ដឹង​ដំណឹង​នេះ​ភ្លាម​បាន​នាំ​គ្នា​ផ្ញើ​កម្លាំង​ចិត្ត​ដល់​ Yaya យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ជា​ពិសេស​គឺ​ជូន​ពរ​ឱ្យ​ឆាប់​ជា​យ៉ាង​ឆាប់​រហ័ស​៕

ប្រភព៖ sanook

Telegram-Troryorng

Share.