បាត់ដំបង៖ អ្នកនេសាទម្នាក់ដើររកត្រីតាមដងស្ទឹងសង្កែ​តែម្នាក់ឯង ចៃដន្យឧបករណ៍ឆក់ឆ្លងភ្លើង បណ្តាលឲ្យឆក់ខ្លួននឯងស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចក្បែរក្បា លកោះថ្វាង ភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

យុវជនរងគ្រោះឈ្មោះ ឡុត ស៊ាងសុខបាន ភេទប្រុស អាយុ២០ឆ្នាំមុខរបរអ្នកនេសាទត្រីមានទីលំនៅក្នុងភូមិ /ឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរទៅឆក់ត្រីតែម្នាក់ឯងនៅមាត់ស្ទឹងសង្កែ ស្រាប់ តែឧបករណ៍ឆក់ត្រីបានឆ្លងភ្លើង ទើបបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឧបករណ៍ឆក់ត្រីពិតប្រាកដមែន ដោយសារ ជនរងគ្រោះប្រើមិនបានត្រឹមត្រូវតាមបច្ចេកទេស។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.