សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​បង្ហាញ​បញ្ជី​ឈ្មោះ​អាជ្ញាកណ្ដាល​ជនជាតិ​ខ្មែរ​ចំនួន​១១​រូប ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អាជ្ញាកណ្ដាល​អន្តរជាតិ​របស់​ខ្លួន​សម្រាប់​ដឹកនាំ​ការ​ប្រកួត​ទាំង​កម្រិត​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន និង​ទ្វីប​អាស៊ី​ជាដើម។

លោកអាជ្ញាកណ្ដាល ឃួន វីរៈ កាត់សេចក្ដីនាពេលកន្លងមក (រូបថត CPL)

អាជ្ញាកណ្ដាល​ទាំង​១១​រូប​នោះ​មាន៖
*អាជ្ញាកណ្ដាល​លើ​ទីលាន
-លោក ជី សាមឌី ជាប់​ដំបូង​ឆ្នាំ​២០១៧
-លោក ឃួន វីរៈ ជាប់​ដំបូង​ឆ្នាំ​២០១០
-លោក លឹម ប៊ុនធឿន ជាប់​ដំបូង​ឆ្នាំ​២០១៤
-កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាប់​ដំបូង​ឆ្នាំ​​២០២២

*ជំនួយការ​អាជ្ញាកណ្ដាល
-លោក គីមស៊ី ពិសាល ជាប់​ដំបូង​ឆ្នាំ​២០១០
-លោក ផៃ វិសាល ជាប់​ដំបូង​ឆ្នាំ២០២២​
-លោក ស៊ុន ច័ន្ទភារិទ្ធ ជាប់​ដំបូង​ឆ្នាំ​២០១៧
-លោក ទិន សំរេច ជាប់​ដំបូង​ឆ្នាំ​២០២២
-កញ្ញា ថោ ដាវី ជាប់​ដំបូង​ឆ្នាំ​២០២២
-លោក ស៊ុន ដារ៉ាវុធ ជាប់​ដំបូង​ឆ្នាំ​២០១៨

*អាជ្ញាកណ្ដាល​ហ្វូតសាល
-ស៊ន វីហ្សែល ជាប់​ដំបូង​ឆ្នាំ​២០២០

Telegram-Troryorng
Share.