នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ កូនប្រសារឧកញ៉ា ហេង សៀ ដែលមានឈ្មោះថា ឃន ឈុនដារ៉ា ត្រូវបានចាប់បញ្ជូនទៅតុលាការពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតាយ៉ាងធ្ងន់ធ្ងរ។



កូនប្រសារឧកញ៉ា ហេង សៀ ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាពអាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។
រំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់មតិសាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតាពិធីការិនី MYTV យ៉ាងធ្ងន់ធ្ងរជាទីបំផុត។
កូនប្រសារលោកឧកញ៉ា ហេង សៀ មានឈ្មោះពិត ឃន ឈុនដារ៉ាគឺជាអ្នកជំនួញវ័យក្មេងដែលមានអាជីវកម្មច្រើនក្នុងដៃក្នុងនោះមានហាងកាហ្វេល្បីឈ្មោះក្នុងស្រទាប់មហាជនដូចជា Tube Cafe និង The KOI។


