មុននេះបន្ដិច តារាស្រី ដួង ម៉ានិច្ច បានបង្ហោះរូបភាពសិចស៊ីជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ខ្លឹមសារថា ជាភាពជឿជាក់លើខ្លួនឯង។ ក៏ប៉ុន្ដែ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ ហាក់ដូចមិនពេញចិត្តចំពោះការបង្ហាញឈុតប៊ីគីនីដែលស្ទើរតែធ្វើឱ្យប្រុសៗឈាមច្រមុះបែបនេះទាល់តែសោះ និងបានបាញ់សម្ដីជាច្រើនឱ្យតារាស្រីរូបនេះផងដែរ។

កញ្ញា ដួង ម៉ានិច្ច បានរៀបរាប់បញ្ជាក់ឱ្យមហាជនដឹងថា ៖ «ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង​ ជឿជាក់​មនុស្ស​ជុំ​វិញ​ខ្លួន​ ​ដែល​គាំទ្រ​ ព្រោះ​គ្រប់​ជំហាន​ក្នុង​ការ​បង្ហាញ​របស់​យើង ​មិន​ប្រាកដ​ថា​គ្រប់​យ៉ាង​ សុទ្ធ​តែ​ត្រូវ​នោះ​ទេ​🤫។ សម្រាប់​​ខ្ញុំ​​ថ្ងៃ​​នេះ​​មិនសុំ​អ្វី​ច្រើន​ សុំ​ត្រឹម​ជា​មនុស្ស​ម្នាក់ដែលបាន​​មាន​ឱកាស ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​គ្រប់ទម្រង់🥰។ គ្រប់​ជំហាន​របស់​ខ្ញុំ​ពេល​ដើរ(ត្រូវ​) ខ្ញុំ​តែងតែ​អរគុណ​​🙏ខ្លួន​ឯង​និង​មនុស្ស​ជុំ​វិញ​ខ្លួន🙏 ​តែ​..បើ​(ខុស)​ខ្ញុំ​តែងតែ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យខ្លួន​ឯង​ ព្រម​ក្នុង​ការ​ទទួល​យក​😊។ ខ្ញុំ​សង្ឃឹម​ថា​ហ្វេន​ម៉ាក់​និច​ ​និង​ហ៊ាន​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ ដើម្បី​ស្វែង​រក​ភាព​ជា​ ខ្លួន​ឯង​💙🤟🏻💙»។

ទោះជាស្ថិតនៅខ្លឹមសារបែបណាក៏ដោយ ក៏មហាជននៅតែសម្ដែងអារម្មណ៍មិនពេញចិត្ត ដោយអះអាងថា អ្នកដែលជាតារា​ត្រូវ​ធ្វើ​ជាគំរូល្អ​ដល់​គេ​ មិនមែន​មក​ថត​អាក្រាតកាយបែប​នេះទេ។ គេឃើញនៅក្នុង Comment អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបាននិយាយថា ៖ «ខ្ញុំក៏ជានារីភេទដែរ ថ្វីត្បិតមិនមានរូបកាយសាច់ឈាមល្អស្រស់ដូចអ្នកតែខ្ញុំរអៀនខ្លួនជួស ទោះបីក្នុងសម័យកាលណាក៏ដោយ នរណាក៏ចូលចិត្តភាពស្រស់ស្អាតដែរតែមានព្រំដែន»។ ហើយមានខ្លះទៀតលើកឡើងថា ៖ «ខ្ញុំមិនមែនអ្នកចេះដឹងជ្រៅជ្រះអ្វីដែរ តែខ្ញុំក៏មិនគ្រាំទ្ររាល់ការ ស្លៀកពាក់សិចស៊ី លេចលើ លេចក្រោមដែរ ឬក៏ការធ្វើអីចឹងទាមទារចំណាប់អារម្មណ៍អ្នកដែលមើលឃើញថារាងគាត់ស្អាត វាមិនមែនទាល់តែស្លៀកចឹងបានគេសរសើរថាស្អាតទេ ស្លៀកពាក់ឱ្យសម្យសួនទៅក៏ល្អគន់ប្រសើរជាងល្អមើល»។ នៅមិនទាន់អស់ទេ នៅមានមហាជនជាច្រើនទៀតបានផ្លោងសម្ដីឱ្យតារាស្រីរូបនេះ។

ដោយឡែក គេមិនឃើញមានការវែកញែករកខុសឬត្រូវចំពោះការបង្ហាញភាពសិចស៊ីរបស់តារាស្រី ដួង ម៉ានិច្ច នោះទេ ក៏ប៉ុន្ដែនេះគ្រាន់តែមានការលើកឡើងពីការមិនពេញចិត្តច្រើនបំផុតពីសំណាក់មហាជនអ្នកគាំទ្រដែលជាអ្នកដាក់ពិន្ទុរតែប៉ុណ្ណោះ៕

ប្រភព៖ ហ្វេសប៊ុក

សូមចុចអាន-ឈុតទៅលេងសមុទ្រ ៤សន្លឹករបស់ ជីមមី ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមវែកញែកមិនឈប់

សូមចុចអាន-មិនខ្វល់​​អ្នក​រិះគន់​ឈុត​ប៊ីគិនី​​អង្កាំ អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ សន្យានឹង​ធ្វើ​អ្វី​កាន់​តែ​ប្លែក​និង​ពិសេស​ជាង​នេះ​

Telegram-Troryorng
Share.