ឈុត​ប៊ីគិនី​អង្កាំ ដែល​អ្នក​នាង​​គង់​ ចាន់​ស្រីមុំ​ និង​ស្វាមី​បាន​ស្លៀកនិង​​តុបតែង​ហើយ​បង្ហោះ​នៅ​លើ​ផេក​របស់​ខ្លួន​ ​កំពុង​​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ និង​រង​នូវ​ការ​រិះគន់​ខ្លាំង​ពី​សាធារណជន​ ប៉ុន្តែ​សម្រាប់​​ហ្វេន​អ្នក​នាងវិញ ​ក៏បាន​សម្ដែង​​ចំណាប់​អារម្មណ៍​និង​មតិ​ពេញ​ចិត្ត​ចំពោះ​ការ​ច្នៃ​ប្រឌិត​ប្លែក​ថ្មី​នេះ​ខ្លាំង​ដូច​គ្នា​។ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​គាំទ្រ​ពី​ហ្វេន​របស់​ខ្លួន​ អ្នក​នាង​ គង់​ ចាន់​ស្រីមុំ​ សន្យា​ថា​នឹង​មានអ្វីដែលពិសេសៗ ប្លែកៗ សម្រាប់បងប្អូន​ជា​អ្នក​គាំទ្រ​អ្នក​នាង​ជានិច្ច​។

ទោះ​បី​ជា​មាន​មតិ​រិះគន់​ច្រើន​ចំពោះ​ឈុត​ប៊ីគីនី​ចំនួន​៣​សន្លឹក​ដែល​អ្នក​នាង​ គង់ ចាន់​ស្រីមុំ​បាន​បង្ហោះ​នៅ​លើ​ផេក​របស់​ខ្លួន​ ប៉ុន្តែ​ពិធីការិនី​ 3Fun មិន​បាន​បង្ហាញក្ដី​កង្វល់​អ្វី​នោះ​ឡើយ​ ព្រោះ​អ្នក​នាង​បាន​បន្ត​បង្ហោះ​រូប​ភាព​បែប​ Fashion របស់​ខ្លួន​ជា​បន្ត​ទៀត​នៅ​លើ​ផេក​របស់​អ្នក​នាង​ ដោយ​រូប​ភាព​ទាំង​នោះ​គឺជា​រូប​ភាព​​ស្លៀក​​ប៊ីគីនី​ក្នុង​កាយវិការ​ផ្សេងៗ​គ្នា​។​

រូបភាព​ចំនួន​៤​សន្លឹក​បន្ថែម​នេះ​ ក្រៅ​ពី​មាន​ហ្វេន​ៗ​ដែល​ជា​អ្នក​ស្រលាញ់​ចូលចិត្ត​អ្នកនាង​ និង​ក្រុម​គ្រួសារ​ MoMo Family ហើយ​នោះ​ ក៏​នៅ​មាន​អ្នក​មិន​ពេញ​ចិត្ត​ចូល​មក​រិះគន់​ និង​ថា​ឱ្យ​អ្នក​នាង​យ៉ាង​ច្រើន​ផង​ដែរ​ ដោយ​ភាគ​ច្រើន​អ្នក​ដែល​រិះគន់​អ្នក​នាង​បាន​លើក​ហេតុ​ដូចៗ​គ្នា​ថា​ អ្នកនាងគឺជា​តារា​ជា​បុគ្គល​សាធារណៈ ហេតុនេះ​មុន​នឹង​ធ្វើ​អ្វី​អ្នក​នាង​គួរតែ​ត្រិះ​និង​ពិចារណា​ព្រោះ​ទង្វើ​របស់​អ្នក​នាង​ជះឥទ្ធិពល​ដល់​សង្គម​។

យ៉ាង​ណា​មិញ​ភាគី​អ្នក​នាង​ គង់​​ ចាន់​ស្រីមុំ​​មិន​បាន​ចេញ​មក​តបត​ចំពោះ​អ្នក​រិះគន់​ខ្លួន​នោះ​ឡើយ ភាគី​ច្រើន​ Admin ផេក​របស់​អ្នក​នាង​ឆ្លើយ​តប​និង​អរគុណចំពោះ​អ្នក​ដែល​ស្រលាញ់​ចូលចិត្ត​ការ​តុបតែង​ខ្លួន​បែប​ប្លែ​កៗរបស់​អ្នក​នាង​ប៉ុណ្ណោះ​។

លើស​ពី​នេះ​ទៀត​ Admin ផេក​របស់​អ្នក​នាង​ បាន​បញ្ជាក់​ច្បាស់ៗ​ទៀត​ថា​ អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ សន្យា​នឹង​បន្ត​ខិតខំ​រិះរក​នូវ​គំនិត​ថ្មីៗ​ ប្លែក​ៗ​ដើម្បី​បម្រើ​ជា​ចំណី​​ចក្ខុ​ជូន​ដល់​អ្នក​គាំទ្រ​អ្នក​នាង​ជា​បន្ត​ទៀត​។ «ខ្ញុំបាទជា admin សូម​អរគុណ​ដល់​បងប្អូន​ដែល​តែង​តែ​ស្រលាញ់​ ចូល​ចិត្ត​ ​គាំទ្រ​ចំពោះ​ ​Family MoMo ​ពួក​គាត់​នឹង​សន្យា​ថា​នឹង​មាន​អ្វី​ដែល​ពិសេស​ៗ​ ​ប្លែក​ៗ​ ​សម្រាប់​បងប្អូន​ជា​និច្ច​»៕

Telegram-Troryorng
Share.