យោងតាមការចុះផ្សាយរបស់គេហទំព័រ Marca ប្រចាំនៅប្រទេសអេស្ប៉ាញបានឲ្យដឹងថាសំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួត El Clasico រវាងក្លិបអធិរាជស Real Madrid ជាមួយអ្នកមានបុណ្យ FC Barcelona នៅកីឡដ្ឋាន Santiago Bernabéu បានលក់អស់គ្មានសល់។

ចំនួនទស្សនិជនប្រមាណជាង ៦០,០០០នាក់ បានក្លាយការប្រកួត El Clasico លើកដំបូងរាប់ចាប់តាំងពីឆ្នាំ ២០២០ នៅកីឡដ្ឋាន Santiago Bernabéu ដែលមានអ្នកគាំទ្រទិញសំបុត្រអស់បែបនេះ។

ការប្រកួតនឹងធ្វើឡើងនៅយប់ថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣:០០រំលងអធ្រាត្រ នៃក្របខណ្ឌ Laliga សប្តាហ៍ទី២៩៕

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី២៨ ខណ:Barcelona នៅសល់១ប្រកួតទៀតក្នុងដៃ

Telegram-Troryorng
Share.