កន្លងមកគេបានឃើញគណៈកម្មការ ពេជ្រ សោភា ពីកម្មវិធីប្រកួតចម្រៀង Beat The Best បានបង្ហោះសារនិងធ្វើការផ្ដែផ្ដាំទៅបេក្ខជន ឈាន ជាលឿយ ឱ្យតស៊ូនៅក្នុងវិថីសិល្បៈដោយមិនបោះបង់ផ្លូវក្រោយ និងលើកពីហេតុការណ៍កម្សត់របស់បេក្ខជនរូបនេះនៅអំឡុងពេលប្រកួត។ ក៏ប៉ុន្ដែការបង្ហោះរបស់តារាចម្រៀងរូបនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមខ្លះមានការយល់ច្រឡំថា អ្នកនាងលម្អៀងទៅរក ឈាន ជាលឿយ។

អ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើហ្វេសប៊ុកខ្លួនថា ៖ «ស៊ូៗអូន នៅក្មេងចឹងអាចល្បីលឿនទេតែសំខាន់ចេះជួយខ្លួនឯង កុំទុកពេលចោលយូពេក កុំស្តាយផ្លូវចាស់ សំខាន់យប់ថ្ងៃប្រលងបាត់ខោ រត់ទៅទិញស្ទើរមិនទាន់ ខោអាវខ្ចីគេទាំងអស់ ខ្ញុំស្រលាញ់ទាំងអស់អ្នកប្រលង ទាំង៤នាក់តែអត់រូបថត»។

មិនយូរប៉ុន្មាន ក៏បានអ្នកលេងបណ្ដាញសង្គមលើកឡើងថា ៖ «ក្នុងនាមគណៈកម្មការមិនគួរបង្ហាញពីនិន្នាការស្រឡាញ់​បេក្ខជនលម្អៀងទេ ព្រោះវាអាចធ្វើឱ្យបេក្ខជនបាត់សន្លឹកឆ្នោតបាន។ សុំទោសខ្ញុំនិយាយទូទៅ ព្រោះបើយើងល្បីប៉ុណ្ណាក៏នៅមានអ្នកស្អប់យើងដែរ។ មនុស្សគឺអីចឹង ពេលខ្លះមិនចេះបែងចែកខុសត្រូវទេ សុំទោសផង សម្រាប់មតិមួយនេះ តែល្អសម្រាប់អ្នកគឺល្អសម្រាប់ខ្ញុំ»។ ការឡើងឡើងនេះដោយសារអ្នកលេងបណ្ដាញសង្គមគេយល់ឃើញថា អ្នកនាង ពេជ្រ សោភា ប្រើមនោសញ្ចេតនាលើជីវភាពរបស់បេក្ខជនច្រើនជាង ដើម្បីទាមទារប្រជាប្រិយភាពឱ្យបេក្ខជន ជាជាងសមត្ថិភាព និងការគាំទ្ររបស់មហាជន។

យ៉ាងណាមិញ គេក៏បានឃើញពិធីករកម្មវិធី Beat The Best គឺលោក សុខ រ៉ាស៊ី ក៏ចេញមកអះអាងបញ្ជាក់ពីភាពទៀងត្រង់របស់អ្នកនាង ពេជ្រ សោភា ដែរថា អ្នកនាងមិនមែនលំអៀងទៅលើ ឈាន ជាលឿយ នោះទេ។ លោកថា ចំពោះអ្នកដឹងបានដឹង ឱ្យតែអ្នកមានសមត្ថភាព ហើយមានភាពលំបាក ពេជ្រ សោភា គាត់ជួយគ្រប់គ្នា មិនថា សួ វិចិត្រ រឺក៏ ឈាន ជាលឿយ ទេ! ហើយបើមិនជឿទៅឆែកមើល Profile របស់ សួ វិចិត្រ ទៅ។ លោក​បន្ដថា «អ្នកជួយមួយចំណែកខ្លះទៅកាន់ សួ វិចិត្រ គឺ មនុស្សរបស់ ពេជ្រ សោភា! សិល្បៈខ្មែរយើងគឺ ដូច្នេះបើឃើញអ្នកណាលំបាក ហើយត្រូវតែជួយគ្នា!🙏 ខុសទាស់ សូមកុំប្រកាន់!»។

ក្រៅពីនោះអ្នកនាង ពេជ្រ សោភា ក៏បានធ្វើការស្រាយបញ្ជាក់កុំឱ្យមហាជនគិតច្រឡំទៀតថា «អរគុណបង បើជ្រុលជានិយាយហើយ អ្នកមិនមែនមិនស្គាល់ទេតែអ្នកនោះបានត្រឹមគិតអីខ្លីៗបើខ្ញុំចង់ជួយ ឈាន ជា លឿយ ងាយណាស់ដូ បកចេក ខ្ញុំអត់លំអៀង បើលំអៀង ខ្ញុំឱ្យ ជាលឿយ ចេញបទបាត់ហើយ ព្រោះបានធ្វើរួចហើយ ចឹងផុសនៅហង្សមាសស្អែកម៉ងទៅធុញណាស់ »៕

Telegram-Troryorng
Share.