ក្លិបបាល់ទាត់ Real Madrid បានបរិច្ចាគទឹកប្រាក់ ១ លានអឺរ៉ូដល់យុទ្ធនាការ«Everyone with Ukraine» ដែលត្រូវបានដាក់ឱ្យដំណើរការដោយមូលនិធិ Real Madrid កាលនៅថ្ងៃទី៥ ខែមីនា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលជនភៀសខ្លួននៅប្រទេសអ៊ុយក្រែន ដោយបញ្ហាសង្រ្គាមជាមួយប្រទេសរុស្សី។

ក្រៅពីនេះកាកបាទក្រហម និងអង្គការផ្សេងទៀតដូចជា Cesal និង Salesian Missions នៅទីក្រុងម៉ាឌ្រីដ ក៏បានគាំទ្រដល់រដ្ឋាភិបាលក្នុងការទទួលប្រជាជនអ៊ុយក្រែនដែលជាជនភៀសខ្លួនចូលមកកាន់ប្រទេសអេស្ប៉ាញបណ្តោះអាសន្ន ព្រមទាំងផ្តល់ជាសម្លៀកបំពាក់ និងឧបករណ៍កីឡាចំនួន ១៣,០០០ឈុតផងដែរ។

កន្លងមក Real Madrid ក៏ធ្លាប់បានលើកឡើងថាក្លិបត្រៀមផ្ដល់ជំនួយអ្វីៗគ្រប់យ៉ាងដល់អ្នកចាំទី Andriy Lunin ដែលជាកីឡាករសញ្ជាតិអ៊ុយក្រែនតែម្នាក់គត់នៅ La Liga ក្នុងការជួយគ្រួសាររបស់គាត់ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន៕

អ្នកចាំទី Andriy Lunin
Telegram-Troryorng

Share.