តារា​សម្ដែង​រូប​សង្ហា​លោក Prince ព្រីន​ ក៏​មិន​ខុស​ពី​មហាជន​ដែល​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​និង​តាមដាន​រឿង​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​នេះ​ រហូត​បង្ហោះ​សម្ដី​មួយ​ឃ្លាបែប​ចាក់​ដោត​​ពាក់​ព័ន្ធនឹង​បញ្ហា​នេះ​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២​នេះ​ តារា​សម្ដែង​រូប​សង្ហា​ប្រចាំ​សាស្ត្រាហ្វីម លោក ព្រីន បាន​បង្ហោះ​សំនេរ​ខ្លី​មួយ​លើ​ផេក​របស់​លោក​ដែល​មាន​ចំនួន​អ្នក​ជាង​៤៧​ម៉ឺន​គណនី​នេះ​ពី​បញ្ហា​តម្លៃ​ប្រេងសាំង​កំពុង​តែ​ហក់ឡើង​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ដោយ​សារ​តែ​វិបត្តិ​នៃ​សង្គ្រាម​ រុស្សី​ និង​ អ៊ុយក្រែន។

«ក្រអូប​ជាង​គេ​គឺ​កេរ្តិ៍​ឈ្មោះ​ ពីរោះ​ជាង​គេ​គឺ​សម្ដី​​ ​ថ្លៃ​ជាង​គេ​ ​គឺ​សាំង​ស៊ុបពែរ​ Me : Ok ​ជិះ​សេះ​»

ថ្វី​ត្បិត​តែ​ក្នុង​សំនេរ​មាន​បង្កប់​ទៅ​ដោយ​ភាព​កំប្លែង​លេង​សើច​ ប៉ុន្តែ​ក៏​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​តារា​រូប​នេះ​ទៅ​លើ​បញ្ហា​ប្រេង​សាំង​ដែល​មាន​តម្លៃ​ថកាន់​តែ​ថ្លៃ​ឡើង​ដោយ​សារ​តែ​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​វិបត្តិ​​សង្គ្រាម​រវាង​រុស្សី​​និង​អ៊ុយក្រែន​មិន​ទាន់​មាន​សញ្ញា​នឹង​ចប់​​នា​ពេល​ឆាប់​ៗ​នេះ​។

ងាក​មក​ហ្វេន​ៗ​ឯណោះ​វិញ​ ហាក់​មិន​បាន​ចាប់​អាររម្មណ៍​ទៅ​លើ​សម្ដី​ឬ​អត្ថន័យ​របស់​តារា​សម្ដែង​រូប​នេះ​ឡើយ​ ព្រោះ​ពួក​គេ​ម្នាក់ៗ​រវល់​តែ​ផ្ដោត​លើ​រូប​សម្រស់​ ពិសេស​គឺ​សរសើរ​លើ​មុខ​និង​រាង​ដ៏សង្ហា​របស់​លោកដែល​កំពុង​តែ​អង្គុយ​លើ​ខ្នង​សេះ​​ទៅវិញ​៕

ប្រភព៖ Prince ព្រីន | Facebook

Telegram-Troryorng
Share.