នៅ​សល់​​មិនដល់​មួយ​ថ្ងៃ​ទៀតទេ​គឺ​ចូល​ដល់​ថ្ងៃ​រៀបចំ​ពិធី​មង្គលការ​កូន​ស្រី​សំណព្វ​លោក​ សុវណ្ណ រិទ្ធី ​ហៅ​តា​ វ៉ិចទ័រ​ហើយ​ បើ​មើល​​នៅ​​លើ​​បណ្ដាញ​សង្គម​ផលិតករ​កម្មវិធី​កម្សាន្ត​រូប​នេះ​តែងតែ​ផុស​រំលឹក​ជា​ញឹកញាប់​នៅ​ថ្ងៃ​ជាក់លាក់​​រៀបចំ​កម្មវិធី​មង្គល​​កូន​ស្រី​បណ្ដូល​ចិត្ត​។

នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​ គឺ​ជា​ថ្ងៃ​ពេលា​ល្អ​និង​ជាក់លាក់​​សម្រាប់​អនាគត​កូន​កំលោះ​-​កូន​ក្រមុំ​ថ្មោង​ថ្មី​រវាង​កញ្ញា​ នីឡា​ និង​គូ​ដណ្ដឹង​រូប​សង្ហា​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ពន្យារ​ពេល​ម្ដង​ទៀត​ម្ដង​ហើយ​​រហូត​ដល់​អស់​ជាង​៣​ឆ្នាំ​។

ក្រៅ​ពី​សាមី​ខ្លួន​ដែល​អរ​សប្បាយ​ក្រោយ​រង​ចាំ​ពេលា​ដ៏​ពិសេស​នេះ​យ៉ាង​អន្ទះសា​ហើយ​នោះ​ ងាក​មក​លោក​ឪពុក​របស់​​អនាគត​កូន​ក្រមុំ​ ​នីឡា​ ​គឺ​លោក ​​វ៉ិច​ទ័រ​ ​វិញ ក៏​រំភើប​និង​ត្រេកអរ​មិន​ចាញ់​កូន​ស្រី​ប៉ុន្មាន​ដែរ​ ព្រោះ​តែ​​កូន​ស្រី​បណ្ដូល​ចិត្ត​តែ​ម្នាក់​គត់​ជិត​មាន​គូ​គាប់​​មក​មើល​ថែរក្សា​និង​ការ​ពារ​ជំនួស​លោក​។​​​​

​ខណៈ​ដែល​នៅ​ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ជ័យ​មង្គល​ថ្ងៃ​សិរី​សួស្ដី​សម្រាប់​កូន​ស្រី​លោក​ បើ​សង្កេត​តាម​រយៈ​បណ្ដាញ​សង្គម​របស់​លោក​ វ៉ិចទ័រ​ មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​ឧស្សាហ៍​បង្ហោះ​ពី​កាល​បរិច្ឆេទ​ជាក់លាក់​នៃ​កម្មវិធី​រៀបការ​របស់​កូន​ស្រី​លោក​ណាស់​ដូច​ជា​នៅ​ថ្ងៃ​ទី​១៦ ​លោក​បាន​បង្ហោះ​ប្រាប់​ម្ដង​​ហើយ​នៅ​ថ្ងៃ​ទី​១៧ ​ម្សិលមិញ​នេះ​លោក​ក៏​បាន​បង្ហោះ​ប្រាប់​ម្ដង​ទៀត​ពី​ពេល​វេលា​ដែល​កូន​ស្រី​លោក​រៀប​អាពាហ៍ពិពាហ៍​។​

«​បង​ប្អូន​ជា​ទី​រាប់​អាន​ ​ថ្ងៃ​ទី​19/03/2022 ​ជា​អាពាហ៍ពិពាហ៍​ពិត​ ​របស់​នីឡា​កូន​ស្រី​ខ្ញុំ​បាទ​។​» នេះ​គឺ​ជា​ការ​បង្ហោះ​នៅ​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០២២​​

«​នៅ​ពីរ​ថ្ងៃ​ទៀត​ ​ដល់​ថ្ងៃ​មង្គលការ​របស់​ ​កំពូល​ហើយ​(នីឡា)​គឺ​ថ្ងៃ​ទី​19/03/2022​។​» នេះ​គឺ​ជា​ការ​បង្ហោះ​នៅ​ថ្ងៃ​ទី​១៦​ ​ខែ​មីនា​ ​ឆ្នាំ​២០២២​​

ក្រោយ​ពី​លោក​តា​វ៉ិចទ័រ​បង្ហោះ​សារ​​បង្ហាញ​ពី​ថ្ងៃ​រៀប​មង្គល​ការ​ពិត​ប្រាកដ​របស់​កូន​ស្រី​ហើយ​នោះ ឃើញ​មាន​អ្នក​គាំទ្រ​ បង​ប្អូន​ មិត្ត​ភក្ដិ​ បាន​ចូល​មក​អបអរសាទរ​ចំពោះ​អនាគត​កូនកំលោះ​កូន​ក្រមុំ​ថ្មោង​ថ្មី​​គ្រប់​គ្នា​៕

ប្រភព៖ Rithy Sovann

Telegram-Troryorng
Share.