ថៃ – នេះ​គឺជា​រឿង​ចៃ​ដន្យ​ ឬ​មួយ​ក៏​​ព្រហ្ម​លិខិត​បាន​កំណត់​ទុក​​រួច​ទៅ​ហើយ​? បទ​ចម្រៀង​ចាស់​ធ្លាប់​ល្បីល្បាញ​មួយ​បទ​របស់​ភរិយា​នាយ​ ប៉ គឺអ្នក​នាង​ Benz Prikthai ត្រូវ​បាន​ហ្វេនៗ​រំលឹក​ឡើង​វិញ​ ហើយ​បញ្ចេញ​មតិ​សឹង​តែ​ដូច​គ្នាៗ​ថា Benz ​ប្រៀប​ដូច​ជា​ច្រៀង​បទ​នេះ​​ឱ្យ​ខ្លួន​ឯង​នា​ថ្ងៃ​អនាគត​ដូច្នោះ​ដែរ។​

Benz គឺ​អតីត​តារា​ចម្រៀង​នាំ​មុខ​ក្រុម​ចម្រៀង​ Prikthai ដែល​ជា​ក្រុម​ចម្រៀង​មាន​ឈ្មោះ​​ល្បី​និង​មាន​បទ​ចម្រៀង​ពីរោះ​ៗ​ត្រូវ​ចិត្ត​អ្នក​ស្ដាប់​នោះ​ បាន​នឹង​កំពុង​តែ​ត្រូវ​សាធារណជន​តាមដាន​ពី​ជីវិត​របស់​នាង​គ្រប់​ជំហាន​ ​បើ​ទោះ​ជា​នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈហើយ​សាង​គ្រួសារក្ដី។​ ការ​ដែល​ជីវិត​នាង​​មិន​បាន​ស្ញប់សុខ​នោះ​ ព្រោះ​តែ​រឿង​ក្ដីទាក់​ទង​នឹង​ការ​ស្លាប់​របស់​កំពូល​តារា​សម្ដែង​ស្រី​ថៃ​ នាង​ តេងម៉ូ និដា នៅ​មិន​ទាន់​ដោះស្រាយ​ចប់ ហើយ​ស្វាមី​នាង​គឺជា​មនុស្ស​ម្នាក់​ដែលគេ​កំពុង​សង្ស័យ​។​

​អ្នក​ស៊ើប​ការ​អនឡាញ​មួយ​ចំនួន​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ប៉ូលិស​ថៃ​បាន​នាំ​គ្នា​ព្យាយាម​ជីក​គាស់​កកាយ​រឿងរ៉ាវ​ផ្សេងៗ​ឱ្យ​តែ​មាន​ពាក់ព័ន្ធ​នឹង​នាយ​ប៉ បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ជាប់​សង្ស័យ​ថា​បាន​សម្លាប់​តេង​ម៉ូ ហើយ​ប្រាកដ​ណាស់​ Benz ដែល​ជា​ភរិយា​របស់​លោក​ ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​និង​អូស​ចូល​​ទៅ​ក្នុង​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ដោយ​ចៀស​មិន​ផុត​។

អ្នក​លេង​បណ្ដាញសង្គម​ មួយ​ចំនួន​បាន​ចូល​ទៅ​មើល​បទ​ចម្រៀង​ចាស់​ៗ​របស់​ Benz ហើយ​បាន​និយាយ​ដូច​ៗ​គ្នា​ថា​ បទ​ចម្រៀង​ «ฮองเฮา», «เวรกรรม» និង​ បទ​ «รักสามเศร้า» គឺ​មាន​អត្ថន័យ​ស៊ី​គ្នា​ទៅ​នឹង​សាច់​រឿង​ដែល​កំពុង​តែ​កើត​ឡើង​នា​ពេល​បច្ចុប្បន្ននេះ​ ឧទាហរណ៍​ដូច​ជា​បទ​ «ฮองเฮา ឬ​ មហេសី​» មាន​ឃ្លា​មនុស្សប្រុសចែវ​ទូក​ទុក​មនុស្ស​ស្រី​ចោល​ ចំណែក​បទ​ «เวรกรรม» ដែល​មាន​ន័យ​ថាវេនកម្ម​ ក៏​ត្រូវ​បានអ្នក​លេង​អ៊ីន​ធឺណិត​និយាយ​ថា​​អ្នក​ប្រព្រឹត្តិ​អំពើ​អាក្រក់​ប្រាកដ​ជា​គេច​មិនផុង​ ខណៈ​ដែល​បទ​ «รักสามเศร้า» ឬ​ «ស្នេហា​ត្រីកោណ​» ក៏​អាច​និយាយ​បាន​ស្រដៀង​​នឹង​ជីវិត​គូ​តារា​ស្រី​នេះ​ នៅ​ពេល​មាន​ព័ត៌មាន​ប្លែក​ធ្លាយ​ ប៉ ​ធ្លាប់​ជា​អតី​ត​គូស្នេហ៍​របស់​កាទិ ដែល​ពួក​គេ​នៅ​ជា​យុវវ័យ​ផង​ដែរ​។

សម្រាប់​ភរិយា​របស់​ Hi-so ប៉ បច្ចុប្បន្ន​អតីត​តារា​ចម្រៀង​ Benz Prikthai គឺជា​ចាងហ្វាង​ផលិតកម្ម​ Mellow Me ដែល​មាន​ចំនួន​ Subscribers លើ​ឆាណែល​ Youtube ជាង​ ៦៣៣K៕

សូម​ស្ដាប់​និង​ទស្សនា​បទ​ចម្រៀង​ទាំង​៣​បទ​ខាង​ក្រោម​នេះ​

១. «ฮองเฮา»

២. «เวรกรรม»

៣. «รักสามเศร้า»

Share.