ថ្មីៗនេះផលិតកម្មរាមបានបញ្ចេញ MV បទចម្រៀងថ្មីរបស់អ្នកនាង មាស សុខសោភា ដែលមានចំណងជើងថា«អូតូម៉ាទិច» ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនៅក្នុង MV បទចម្រៀងនេះ គឺការសម្ដែងល្ខោនស្រមោល ក្នុងការរៀបរាប់ពីសាច់រឿងនៃអត្ថន័យរបស់បទចម្រៀង និងការលើកយកឈុតរ៉ូបច្នៃប្រតិដ្ឋថ្មីធ្វើពីសំណល់សំរាម។ ទាំងអស់នេះអ្នកនាង មាស សុខសោភា បានបង្ហាញគំនិត Creative ក្នុងការបំផុស​បទ​ចម្រៀង​របស់ខ្លួន។

តាមការរៀបរាប់របស់អ្នកនាង មាស សុខសោភា បានឱ្យដឹងថា អ្នកនាងជាតារាស្រីដែលស្រឡាញ់បរិស្ថាន និងធម្មជាតិ ហើយការលើកយកឈុតរ៉ូបដែលច្នៃចេញពីសំណល់សំរាមនេះយកមកស្លៀកសម្ដែងនៅក្នុង MV គឺជាគំនិតដ៏ប្លែកមួយ ដើម្បីរំលេចឱ្យ MV មួយនេះកាន់តែមានភាពទាក់ទាញពីមហាជនអ្នកគាំទ្រ។ អ្នកនាង មាស សុខសោភា ក៏បានផ្ដាំឱ្យអ្នកគាំទ្រជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីបរិស្ថានយើងស្អាតទាំងអស់គ្នា..។

ចំពោះការលើកយកល្ខោនស្រមោលមកសម្ដែងនៅក្នុង MV អ្នកនាង មាស សុខសោភា បានឱ្យដឹងថា ការសម្ដែងល្ខោនស្រមោលនេះ ត្រូវបានចំណាយពេលហាត់សមពីសាច់រឿងនៅក្នុងចម្រៀងនេះ អស់រយៈពេល​១​សប្ដាហ៍​ពេញតែម្ដង ដែលមានការសម្ដែងពីក្រុមល្ខោនស្រមោលពីសាលាភូមិន្ទវិចិត្រសិល្បៈ។ យ៉ាងណាមិញក្រុមល្ខោនស្រមោលមួយក្រុមនេះ គឺបានប្រមូលផ្ដុំគ្នាពីអ្នកជំនាញផ្នែកផ្សេងៗរវាង ក្រុមល្ខោនស្បែក ក្រុមសៀក និងក្រុមល្ខោនបុរាណ។ អ្នកនាងថា នេះជាលើកដំបូងហើយដែលបានទស្សនាការសម្ដែងល្ខោនស្រមោលបែបនេះ។

អ្នកនាង មាស សុខសោភា បានអះអាងទៀតថា បទចម្រៀង«អូតូម៉ាទិច»មានការគាំទ្រច្រើនខ្លាំងមែនទែននៅលើ TikTok ដែលមានអ្នកទស្សនាជាង ១លាននាក់ហើយ បើទោះបីត្រឹមតែបញ្ចេញតែ Audio ក៏ដោយ។ ហើយចំពោះ MV បទចម្រៀងមួយនេះ អ្នកនាងរំពឹងថា ជា MV ដំបូងដែលប្លែកអារម្មណ៍ខ្លាំងចែកជូនអ្នកគាំទ្រ នឹងសង្ឃឹមថាមានអ្នកទស្សនាកាន់តែច្រើននៅលើយូធូបរបស់ផលិតកម្មរាម។

សូមរីករាយទស្សនា MV បទ៖ «អូតូម៉ាទិច» ៖

សូមចុចអាន-“​ត្រលប់​វគ្គ​២​”​ ​អ្នកគាំទ្រ​លើក​សរសើរ​ថា​អ្នក​និពន្ធ​ប្រើ​​”សន្ទេហវិធី”​ ​ធ្វើ​ឲ្យ​សាច់​រឿង​កាន់​តែ​ទាក់ទាញ​ ​!​

សូមចុចអាន-មហាជន​​សង្ស័យ​​ ឆន សុវណ្ណារាជ​ ស្និទ្ធិ​ មាស សុខសោភា និង ​​​ស្រីអូន អាច​​នឹង​​​ចូល​​​​ផលិតកម្មរាម​​?

Telegram-Troryorng
Share.