បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ដោយ​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា​នៅ​ក្នុង​វគ្គ​ទី​១​ ស្នាដៃ​ភាពយន្ត​ ​«ត្រលប់​វគ្គ​២​»​ ​ពី​អ្នកនាង​ មាស សុខសោភា​ បាន​ត្រលប់​មក​បម្រើ​អារម្មណ៍​អ្នកគាំទ្រ​ដូច​ឈ្មោះ​ ប៉ុន្តែ​មក​លើក​នេះ​ ​កាន់​តែ​ស៊ី​ជម្រៅ ​និង ​ចាក់ដោត​ជាង​មុន​។​

អ្នក​គាំទ្រ​ហាក់​មាន​ការ​ងឿងឆ្ងល់​ដែល​វគ្គ​នេះ​មាន​ចេញ​នូវ​តួអង្គ​ថ្មី​ម្នាក់​ទៀត​ដែល​មាន​រូបរាង​និង​មុខមាត់​ដូច​ទៅ​នឹង​តួ​ប្រុស​ចាស់​ក្នុង​វគ្គ​ទី​១​ ប៉ុន្តែ​​មនុស្ស​ទាំង​ពីរ​នាក់​ជា​មនុស្ស​ពីរ​ផ្សេង​ពី​គ្នា​។ នៅ​ក្នុង​ក្រុម​តេឡេក្រាម​របស់​អ្នក​គាំទ្រ​ផលិតកម្ម​រាម​ អ្នក​គាំទ្រ​បាន​កើត​សរសើរ​ខ្ពស់​ចំពោះ​អ្នកនិពន្ធ​និង​ក្រុម​ផលិត​ដែល​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ «សន្ទេហវិធី» ដែល​ធ្វើ​ឱ្យ​សាច់​រឿង​កាន់​តែ​ប្លែក​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង។

មិន​ទុក​ឱ្យ​អ្នក​គាំទ្រ​ឆ្ងល់​​យូរ​ Admin ​បាន​ចេញ​មក​ស្រាយ​ចម្ងល់​ដល់​អ្នក​ទស្សនា​ថា​តួ​អង្គ​​ឌួង​ ​តាម​ពិត​ គឺ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ តែ​​កាល​ពី​ជាតិ​មុន​របស់​ដួង​គេ​គឺ​ជា​ដាំ​ មនុស្ស​ម្នាក់​ ដែល​ត្រូវ​គេ​ចាក់​សម្លាប់​ព្រោះ​ដឹង​រឿង​ជំនួញ​ទុច្ចរិត​ខុស​ច្បាប់​គ្រួសារ​របស់​ ឃុន ​ខេមរា​។​ ​អាច​ថា​ជា​និស្ស័យ​ឬជា​បុព្វេសន្និវាស​​ធ្វើ​ឱ្យ​ ព្រលឹង​របស់គេ​ ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ចងចាំ​ដ៏​អាថ៌កំបាំង​មួយ​របស់​តួអង្គ​មាស​ សុខសោភា​ ​ហើយ​ធ្វើ​អោយ​មាស​ សុខសោភា​ ស្មាន​ថា​គេ​ជា​មនុស្ស​ពិត​ តែ​តាម​ការ​ពិត ​គ្រប់​យ៉ាង​​គ្រាន់​តែ​ជា​ការ​ស្រមៃ​មួយ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា​ភាពយន្ត​ខ្លី​ «Official Short Film» ​ រឿង​ត្រលប់​វគ្គ​២​របស់​ផលិតកម្ម​រាម​ដែល​រួម​សម្ដែង​ដោយ​ អ្នកនាង មាស​ សុខសោភា​​ និង ​​លោក ​ចនស័ក្ដិ ​ដែល​ជា​តារា​សម្ដែង​និង​តារា​ម៉ូដែល​ខ្មែរ​ទទួល​បាន​គាំទ្រ​ច្រើនភាពយន្តខ្លីនេះបានផុសកាលពី
ថ្ងៃសុក្រម្សិលមិញ គិត​មក​ទល់​នឹង​រសៀលថ្ងៃសៅរ៍ទី ១០ ខែមេសា នេះមាន​ចំនួន​ទស្សនា​ ​៤៩K ហើយលើ​ឆាណែលយូធូប ផលិតកម្មរាម​

Share.

Leave A Reply