សារ​ជា​សំឡេង​​មាន​រយៈ​ពេល​​ជិត​៥​នាទី​ ​ដែល​ត្រូវ​បាន​​មហាជន​សន្មត​ថា​​ជា​សំឡេង​របស់​អ្នក​នាង​ ដេត ម៉ាលីណា​ អតីត​ភរិយា​លោក​ ឌួង​ ឆាយ​ ​បាន​បែក​ធ្លាយ​ចេញ​មក​ខាង​ក្រៅ​ហើយ​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម។​

​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ចែក​ចាយ​បន្ត​គ្នា​ទាំង​លើ​បណ្ដាញ​សង្គម​​ ប្រព័ន្ធ​តេឡេក្រាម​ និង​លើ​ YouTube ផង​នោះ​គឺ​មាន​អត្ថន័យ​ជា​រួម​ដែល​ស្រង់​បាន​តាម​រយៈ​ការ​រៀបរាប់​របស់​អ្នក​នាង​ ​ដេត​ ​ម៉ាលីណា​គឺ​គំរោង​ធ្វើ​បាប​ពី​​អតីត​ឪពុក​ក្មេក​របស់​អ្នក​នាង​មក​លើ​កូន​ប្រុស​បង្កើត​លោក​ ​ឌួង​ ​ឆាយ​។​​

ក្នុង​សារ​នោះ​​ក៏​និយាយ​ដល់​ការ​ផឹក​ស្រា​ស្រវឹង​នៅ​ខាង​ក្រៅ​របស់​អ្នក​នាង​ «ដេត ម៉ាលីណា​» ដែល​ភាគ​ច្រើន​អ្នកនាង​ច្រើន​តែ​ពិសារ​ស្រា​រហូត​ដល់​បាត់បង់​ស្មារតី​និង​មិន​អាច​បញ្ជា​ខ្លួន​ឯង​បាន​ទៀត​ផង។​

ទោះ​ជាសំឡេង​បែកធ្លាយ​នេះ​ត្រូវ​បាន​គេ​​សន្មត​​ថា​ជា​សំឡេងរបស់​អ្នក​នាង​ ដេត ម៉ាលីណា តែក៏​មិន​អាច​កំណត់​បាន​មួយ​រយភាគ​រយថា​ជា​សំឡេង​របស់​អ្នក​នាង ឬក៏យ៉ាងណានោះ​ទេ ចំណែក​គំរោង​អ្វី​នោះ​ក៏​មិន​បាន​បញ្ជាក់​ឱ្យ​ប្រាកដ​ប្រជានោះ​ដែរ​។ ម្យ៉ាង​ទៀត​សំឡេង​នោះ​អាច​នឹង​ឆ្លងកាត់​ការ​កាត់​ត​មិន​មែន​ជា​សំឡេង​សន្ទនា​ទាំង​ស្រុង​នោះ​ទេ​ ដូច្នេះ​ ត្រយង​រងចាំស្វាគមន៍​ជានិច្ច​​នូវ​រាល់​ការ​បកស្រាយ​​ពី​គ្រប់ភាគីពាក់ព័ន្ធ​​ក្នុង​រឿង​នេះ​ទាំងអស់។

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ស្ដាប់​សារ​ជា​សំឡេង​ខាង​ក្រោម​៖​

Share.