ព្យុះស៊ីក្លូនត្រូវបានចាត់ទុកជាព្យុះធ្ងន់ធ្ងរបំផុតបានធ្វើឱ្យមានការបាក់ដីនៅរដ្ឋហ្គូចាប្រទេសឥណ្ឌាជាមួយនឹងល្បឿនខ្យល់រហូតដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង (១០០ម៉ែល / ម៉ោង)។ព្យុះនេះបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ស្របពេលដែលប្រទេសនេះកំពុងជួបវិត្តិនៃការផ្ទុះជំងឺកូវីដ១៩។ 

យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន BBC បានឲ្យដឹងថាព្យុះស៊ីក្លូន Tauktae បានធ្វើដំណើរតាមឆ្នេរសមុទ្រភាគខាងលិចប្រទេសឥណ្ឌាដោយបានបាត់ខ្លួនបន្តិចម្តងៗនៅទីក្រុង Mumbai ។យ៉ាងហោចណាស់មានមនុស្ស១២នាក់បានស្លាប់និង១៥ម៉ឺននាក់ត្រូវជម្លៀសចេញ។

កងទ័ពជើងទឹកបានបញ្ជូននាវាចម្បាំង៣គ្រឿងដើម្បីព្យាយាមជួយសង្គ្រោះមនុស្សរាប់រយនាក់ដែលជាប់គាំងនៅឆ្នេរសមុទ្រក្នុងទូកពីរ។

ព្យុះស៊ីក្លូនកើតឡើងចំពេលរលក Covid-19 ដែលបានគ្របដណ្ដប់លើមន្ទីរពេទ្យឥណ្ឌា។

កាលពីល្ងាចថ្ងៃច័ន្ទម៉ោងក្នុងស្រុកតំបន់ឧតុនិយមរបស់ប្រទេសឥណ្ឌាបានប្រកាសថាព្យុះស៊ីក្លូនធ្ងន់ធ្ងរបំផុតបានចាប់ផ្តើមបោកបក់មកលើដីនៅរដ្ឋហ្គូចា។វាបានចំណាយពេលជាច្រើនម៉ោងទើបព្យុះស៊ីក្លូនមកដល់ឆ្នេរ។

ការិយាល័យអាកាសធាតុបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថាព្យុះបានចុះខ្សោយហើយត្រូវបានចាត់ថ្នាក់ថាជាធ្ងន់ធ្ងរបំផុត

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ក្រោយមកបាននិយាយថាព្យុះស៊ីក្លូនកំពុងថមថយហើយ។

ព្យុះតាកាតាគឺជាព្យុះស៊ីក្លូនខ្លាំងបំផុតដែលវាយប្រហារតំបន់នេះចាប់តាំងពីឆ្នាំ១៩៩៨ហើយទាំងរដ្ឋហ្គូចានិងទាំងជិតខាងមហាហារ៉ាសត្រាត្រាដែលជាទីប្រជុំជននៃទីក្រុងបុមបៃបានធ្វើការប្រុងប្រយ័ត្នខ្ពស់។

Share.