សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ប្រកាសបើកទទួលពាក្យចូលរួមពានរង្វាន់លីគខាប់ (League Cup 2022) សម្រាប់ក្រុមដែលអាចចូលរួមបាននោះគឺក្រុមទាំង៨ នៅលីគកំពូល និងក្រុមដែលមានចំណាត់ថ្នាក់ពីទី១ ដល់ទី៨ នៅលីគទី២។

ពានរង្វាន់លីគខាប់ (League Cup 2022) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងចាប់ផ្តើមទទួលពាក្យចូលរួមការប្រកួតខាងលើ ដោយមានកាលបរិច្ឆេទដូចខាងក្រោម៖
– បើកទទួលពាក្យ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២
– បិទទទួលពាក្យ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

ក្លិបបាល់ទាត់ដែលដាក់ពាក្យចូលរួមប្រកួតពានរង្វាន់លីគខាប់ (League Cup 2022) ត្រូវអនុវត្តតាមបទបញ្ជាប្រកួត ដោយតម្រូវតាមលក្ខខណ្ឌដូចខាងក្រោម៖
១. ការចុះបញ្ជី
១.១. ក្លិបអាចចុះបញ្ជីកីឡាករបានចំនួនចាប់ពី ១៨ ទៅ ៣០នាក់
១.២. ក្លិបអាចចុះបញ្ជីកីឡាករចាប់ពីអាយុ១៦ឆ្នាំឡើង
១.៣. ក្លិបអាចចុះបញ្ជីកីឡាករបរទេសបានចំនួន០៤នាក់ ត្រូវមានវិញ្ញាបនបត្រផ្ទេរកីឡាករនៅក្នុងប្រព័ន្ធ FIFA TMS (ITC & DTC)
១.៤. ក្លិបអាចចុះបញ្ជីមន្ត្រីក្រុមបានចំនួន១២នាក់
២.៣. ក្លិបអាចដាក់កីឡាករបរទេសចំនួន០៤នាក់ ក្នុងនោះ០១នាក់ជាសមាជិក AFC នៅលើទីលាន
២.៤. ក្លិបអាចប្ដូរកីឡាករបាន០៥នាក់ ចំនួន៣លើក (ដោយមិនរាប់បញ្ចូលការប្តូរក្នុងពេលសម្រាកចន្លោះវគ្គ)
២.៥. ក្លិបត្រូវជ្រើសរើសកីឡាករ១៨នាក់ និងមន្ត្រី០៨នាក់ សម្រាប់បញ្ជីចាប់ផ្ដើមប្រកួត៕

Telegram-Troryorng
Share.